ដោយៈ សាវុធ
ភ្នំពេញៈ សុខភាពហិរញ្ញវត្ថុ គឺពិតជាសំខាន់ដូចនឹងសុខភាពផ្ទាល់ខ្លួន របស់លោកអ្នកដែរ។ ការគ្រប់គ្រង ហិរញ្ញវត្ថុ មិនបានដិតដល់អាចប៉ះពាល់ដល់សុខុមាលភាពរបស់លោកអ្នក ដូចជាបង្កឲ្យមានភាពតានតឹង និងធុញថប់។
ខាងក្រោមនេះជាមូលហេតុដែលអ្នកគួរតែពិនិត្យ និងតាមដានសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់លោកអ្នក៖
១. ដើរលើគោលដៅរយៈពេលវែង – ធានាថាលោក អ្នកនៅតែស្ថិតនៅផ្លូវដែលឈានទៅសម្រេចនូវគោលដៅរបស់លោកអ្នក បើទោះបីជាការសម្រេចស្ថិតនេះក្នុងពេលឆាប់ៗ យូរ ឬយឺតក៏ដោយ។ ចាប់ពីពេលនេះ អ្នកមានឱកាសចាត់វិធានការ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។
២. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ – វាយតម្លៃកម្រិតហានិភ័យបច្ចុប្បន្ន ដែលលោកអ្នកកំពុងជួប ឬហានិភ័យដែលលោកអ្នកនឹងត្រូវប្រឈម ទៅក្នុងផែនការហិរញ្ញរត្ថុរបស់លោកអ្នក។
៣. ផ្ដល់នូវសន្ដិភាពផ្លូវចិត្ត – ហិរញ្ញវត្ថុជាមូលហេតុមួយ ដែលធ្វើឲ្យលោកអ្នកមានក្ដីព្រួយបារម្មណ៍ និងធុញថប់។ ការពិនិត្យសុខភាពហិរញ្ញវត្ថុ អាចជួយឲ្យលោកអ្នកស្វែងយល់ពីក្ដីព្រួយបារម្មណ៍ដែល លោកអ្នកអាចនឹងជួប និងបង្កើតនូវទំនុកចិត្តដែលត្រូវការ ដើម្បីដំណើរការ ឬមិនដំណើរការជាមួយគម្រោង ដែលលោកអ្នកបានគ្រោងទុក។ CBC៕