ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទំហំទឹកប្រាក់ជាង៣០០០លានដុល្លារក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ទីផ្សារសហរដ្ឋអាមេរិកបានក្លាយជាគោលដៅនាំចេញដ៏ធំសម្រាប់ផលិតផលកម្ពុជាក្នុងរយៈពេល៦ ខែដំបូង ឆ្នាំ២០២១ ដោយសារប្រទេសទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម។

យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មសម្រាប់ឆមាសទី១ ឆ្នាំនេះបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកសម្រេចបានទំហំទឹកប្រាក់ជាង៣,១៩ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១ កើនឡើង៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជាបាននាំចេញនូវផលិតផលមានតម្លៃជាង៣,០១ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក។ ចំនួននេះតំណាងឱ្យការកើនឡើង៣៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជាបាននាំចូលទំនិញពីអាមេរិកគិតជាទឹកប្រាក់តម្លៃ១៧៣លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កើនឡើង៤១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកស្មើនឹងប្រមាណ៣៦ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា គិតពីខែមករា ដល់ខែមិថុនា។

របាយការណ៍ឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានចំនួន៨,២២ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here