និយ័តករមូលបត្រកម្ពុជាសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍វិស័យ មូលបត្រនៅកម្ពុជា

ដោយៈវឌ្ឈនា
ភ្នំពេញៈ និយ័តករ​មូលបត្រ​កម្ពុជា (SERC) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចុះអនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​ក្រុមហ៊ុនRedbridge Co., Ltd ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​មូលបត្រ​នៅ​កម្ពុជា​បាន និង​កំពុង​រីកចម្រើន​ជា​លំដាប់។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ ន.ម.ក លោក ស៊ូ សុជាតិ បាន​ចុះហត្ថលេខា​ ជាមួយ​នឹង​អ្នកស្រី ម៉ៅ សុខា ​នាយកប្រតិបត្តិនៃក្រុមហ៊ុនRedbridge ស្តីពី “​ការពិគ្រោះយោបល់ និងការផ្តល់​ជំនួយ​បច្ចេកទេស ​ក្នុង​ការរៀបចំ​គោលការណ៍​ណែនាំ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​ សម្រាប់​អាជីវកម្ម​ឧបករណ៍​និស្សន្ន”  ​កាលពី​ថ្ងៃទី ១៥ ខែ កក្កដា តាមប្រព័ន្ធ​អនឡាញ ។

លោកស៊ូ សុជាតិបានមានប្រសាសន៍ថា អនុស្សរណៈ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលដៅ​ចូលរួម​ចំណែក​អភិវឌ្ឍវិស័យ​មូលបត្រ​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន Redbridge នឹង​ជួយ​ផ្តល់​ប្រឹក្សាយោបល់​ចំណេះដឹង​បទពិសោធន៍ និង​ជំនាញ​វិជ្ជាជីវៈ ​ដល់​អាជីវកម្ម​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ត​ថា តាមរយៈ​អនុស្សរណៈ​នេះ​ ក្រុមហ៊ុន​ក៏​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់ ន.ម.ក. ក្នុង​ការរៀបចំ​នូវ​គោលការណ៍​ណែនាំ​ពាក់ព័ន្ធ​ នឹង​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​អាជីវកម្ម​ឧបករណ៍​និស្សន្ទ។

លោក​បានបន្តទៀតថា “គោលការណ៍​ណែនាំ​នេះ ​នឹង​ក្លាយ​ជា​មគ្គុទេសក៍​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ក្រុមហ៊ុន​ ដែល​ទទួល​បាន​អាជ្ញាបណ្ណ និង​ការអនុញ្ញាត​ពី ន.ម.ក. ធ្វើ​អាជីវកម្ម​ឧបករណ៍​និស្សន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here