រដ្ឋមន្រ្តីពាណិជ្ជកម្មៈរដ្ឋាភិបាលបានកែទម្រង់ជាច្រើនដើម្បីលើកកំពស់បរិយា កាសវិនិយោគ


ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើការសម្រួលលើការធ្វើឲ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ចនៅកម្ពុជា។

លោកបាន​ថ្លែងបន្តថា​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្តន៍ ​ក្នុង​ប្រទេស​នូវ​ការកែទម្រង់​មួយចំនួន​ ដើម្បី​លើកកម្ពស់ និង​ជួយ​សម្រួល​ពាណិជ្ជកម្ម ការវិនិយោគ និង​អាជីវកម្ម ដូចជា ការចុះបញ្ជី​អាជីវកម្ម​អនឡាញ​ប្រព័ន្ធ​ទូទាត់​ពន្ធ​អនឡាញ ប្រព័ន្ធ​បំពេញ​កម្មសិទ្ធិបញ្ញា ប្រព័ន្ធ​ឌីជីថល​ សម្រាប់​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ការចុះបញ្ជី​គម្រោ​ង​វិនិយោគ​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​តារាង​ទិន្នន័យ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្រាប់​ទំហំ​ប្រកប​ដោយ​ចីរភាព​។

ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ថា សម្រាប់​ប្រទេស​កម្ពុជា ​ក្នុង​នាម​សមាជិក​របស់​កិច្ចព្រមព្រៀង FTA រវាង​អាស៊ាន និង​ចិន យើង​តែងតែ​ប្ដេជ្ញាចិត្ត​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​អតិបរមា​»។

លោក​បានបញ្ជាក់ឲ្យដឹងផងដែរថា ដោយឡែក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្ដាល​ចិន​ បាន​យល់ព្រម​លើ​ការធ្វើ​ពាណិជ្ជកម្ម​រូបិយប័ណ្ណ​ប្រាក់រៀល​ នៅលើ​ទីផ្សារ​អន្តរធនាគារ​នៃ​ខេត្ត Guangxi Zhou និង​រូបិយប័ណ្ណ​ទាំង​២ ប្រាក់រៀល និង​ប្រាក់យន់ ត្រូវបាន​អនុញ្ញាត​ក្នុង​ការប្រើប្រាស់​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ចិន​តាំងពី​ឆ្នាំ​ ២០១៧​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​រដ្ឋមន្ដ្រី​កត់សម្គាល់​ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងមក ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន​បាន​បន្ត​រីកចម្រើន​ជា​លំដាប់ ដោយ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​អាស៊ាន និង​​ចិនសម្រេចបាន​ក្នុង​ទឹកប្រាក់៥០៧,៩ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៩ និង​លំហូរ​ការវិនិយោគ​ផ្ទាល់​បរទេស (FDI) ពី​ប្រទេស​ចិន​មក​តំបន់​អាស៊ាន​មាន៨,៩៧ ​ពាន់​លាន​ដុល្លារ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here