រដ្ឋាភិបាលគ្រោងដាក់ឲ្យអនុវត្តន៍នូវប្រព័ន្ឋចុះបញ្ជីរអាជីវកម្មតាមថ្នាលបច្ចេក វិទ្យាព៌តមាន

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​គ្រោង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (Single Portal) ដំណាក់កាល​ទី​២ នៅ​ខែក្រោយ បន្ទាប់ពី​ការចុះបញ្ជី​តាម​ប្រព័ន្ធ​នេះ ​ទទួលបាន​ជោគជ័យ​នៅ​ដំណាក់កាល​ទី​១ ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ​។

លោកផាន់ ផល្លា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានមានប្រសា​សន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ឋZoomថា ​ការពិភាក្សា​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា ​ដែល​នៅ​សេសសល់​មួយចំនួន មុន​ការដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ​នៅ​ដំណាក់កាល​ទី​២ នាពេល​ឆាប់ៗ​ខាងមុខ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម ​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៥ ខែ មិថុនា ឆ្នាំ​ ២០២០​។ ក្រសួង និង​ស្ថាប័នរដ្ឋ ៦ ដែល​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​នេះ​រួមមាន​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោកឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៣ ខែកក្កដា​ថា ក្រសួង​បាន​ត្រៀម​រួចហើយ ​ក្នុង​ការដាក់​បញ្ជូន​ទៅក្នុង​ប្រព័ន្ធSingle Portal សម្រាប់​ដំណើរការ​ដំណាក់​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែក្រោយ​នេះ​។

លោក​ប្រាប់ថា​ “​យើង​បានបញ្ចប់ Single Portal របស់​ក្រសួង​ខ្ញុំ​ពី៩០-៩៥ ​ភាគរយ​ហើយ យើង​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ដាក់​បញ្ជូន​គ្នា​ សម្រាប់​ដំណើរការ​ដំណាក់កាល​ទី​ ២​។ បើ​មិនមាន​ការប្រែប្រួល ប្រហែលជា​យើង​អាចដាក់​ឱ្យ​ដំណើរការ​បាន​នៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា​ខាងមុខ”។

លោក​បន្ថែមថា ការដាក់ឱ្យ​ដំណើរការ Single Portal នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ​ក្នុង​ការជួយ​សម្រួល​ដល់​ធុរកិច្ច និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here