រដ្ឋាភិបាលកំពុងព្រាងអនុក្រិតដែនជាតិដើម្បីលើកកំពស់អត្តសញ្ញាណជាតិ លើប្រព័ន្ឋអ៊ីនធើណេត

ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបាននិងកំពុងរផបចំអនុក្រិត លកកំពស់ដែនជាតិ ដើម្បីលើកកំពស់អត្តសញ្ញាណជាតិ តម្លៃ និងអត្ថិភាពដែនជាតិនៅក្នុងប្រព័ន្ឋអ៊ីនធើណេត។

កិច្ចប្រជុំនេះដឹកនាំដោយលោក សុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំដើម្បីពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់​គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិតកាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំដែលមានការចូលរួមបានដឹកនាំមន្ត្រីជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិតជាមួយលោក ជា មានិត រដ្ឋលេខាធិការ និងជាប្រធានប្រតិភូតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំកិច្ចប្រជុំនេះ។

គោលបំណងនៃសេចក្តីព្រាងអនុក្រឹត្យ គឺកំណត់អំពីគោលការណ៍ វិធាន យន្តការនៃការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិ ដើម្បីលើកកម្ពស់អត្តសញ្ញាណ តម្លៃ និងអត្ថិភាពនៃដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងជំរុញការប្រើប្រាស់ឈ្មោះដែនជាតិប្រកបដោយសមភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here