ក្រសួងពាណិជ្ជកម្មចាប់ផ្តើមរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងវិធានពាណិជ្ជកម្ម

ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំលើសេចក្តីព្រាងវិសោ​ធនកម្មច្បាប់មួយចំនួន ដើម្បីលើកទឹកចិត្ត និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដឹកនាំដោយលោកសុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី សហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មជាមួយតំណាងក្រុមប្រឹក្សាអ្នកច្បាប់។

ប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចំងាយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មជាមួយតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ដែលដឹកនាំដោយ លោកស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងមានការចូលរួមពីសហការីក្នុងក្រុមទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here