អ្នកជំនួញៈការប្រើប្រាស់បច្ចេកវិទ្យាធ្វើឱ្យអាជីវកម្មកាន់តែរីកលូតលាស់

ដោយៈ លក្ខិណា

ភ្នំពេញៈ ការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងដំណើរការអាជីវកម្មនានាមិនថា តែក្នុងប្រទេសកម្ពុជា ឬប្រទេសណាមួយនោះឡើយ គឺពិភពលោកទាំងមូលបាន និងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងដំណើរការអាជីវកម្ម។

បើយើងក្រលេកទៅមើលក្រុមហ៊ុនធំៗនៅលើពិភពលោក សុទ្ធតែជាក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យា ហើយមហាសេដ្ឋីធំៗលំដាប់ពិភពលោក ក៏ជាអ្នករកស៊ីក្នុងវិស័យបច្ចេកវិទ្យានេះដែរ។ ដូច្នេះហើយនៅក្នុងពេលបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យារឹតតែមានសារសំខាន់សម្រាប់អាជីវកម្មនានា ។

លោកស្រី ហៀង អូមួយ ស្ថានិកនិងជានាយិកាប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅកម្ពុជាបានថ្លែង នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា បើយើងក្រលេកទៅមើលទំនោររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច គឺចាប់យកបច្ចេកវិទ្យាក្នុងការអភិវឌ្ឍដោយកណត់ថាសេដ្ឋកិច្ចឌីជីថល។ ដូច្នេះកម្ពុជាត្រូវការធនធានបច្ចេកវិទ្យាច្រើនខ្លាំង។

លោកស្រីបន្តថា បើក្រលេកទៅមើលអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាមួយចំនួនធំនៅតែធ្វើអាជីវកម្ម តាមមធ្យោបាយចាស់ៗនៅឡើយ ដូច្នេះការវិនិយោគលើបច្ចេកវិទ្យាក្នុងទីផ្សារ នឹងជួយពួកគេឱ្យមានការអភិវឌ្ឍខ្លួន និងដើរឱ្យទាន់បច្ចេកវិទ្យាពិភពលោក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្តថា បច្ចេកវិទ្យាក្នុងប្រតិបត្តិការអាជីវកម្ម ក្នុងប្រទេសកម្ពុជានឹងជួយ ឱ្យម្ចាស់អាជីវកម្មទាំងអស់មាន ភាពងា យស្រួលក្នុងការគ្រប់គ្រងអាជីវកម្ម អាចឱ្យគាត់រក្សាទំនាក់ទំនងអតិថិជន បានប្រសើរជាងមុននិងបង្កើន ប្រាក់ចំណូលជាងមុន តាមរយៈឌីជីថលនីយកម្ម ។

លោកស្រីបន្ថែមថា បញ្ហាសម្រាប់សហគ្រិន ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីផ្សារបរទេសនោះ គឺដោយសារកង្វះធនធានមនុស្ស ក្នុងការពង្រីកនិងការបញ្ហាក្នុងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងប្រតិបត្តិការអាជីវកម្ម។

លោកស្រីថា “យើងឃើញថានៅក្នុងអាជីវកម្មក្នុងស្រុកយើង កម្រនឹងឈានជើងទៅកាន់ទីផ្សារអន្តរជាតិណាស់ ប៉ុន្តែអាជីវកម្មអន្តរជាតិជាច្រើន បានចូលមកក្នុងប្រទេសកម្ពុជាយើង ពីព្រោះក្រុមហ៊ុនអន្តរជាតិទាំងនោះភាគច្រើន គេប្រើប្រាស់បច្ចេកវិទ្យា”។លោកស្រីបន្ថែមថា “បច្ចេកវិទ្យាគេមានការរីកចម្រើន ទោះគេមានមូលដ្ឋាននៅខាងក្រៅក៏គេអាចដឹងពីប្រតិបត្តិការរបស់គេ នៅក្នុងប្រទេសយើងឬប្រទេសផ្សេងៗទៀតបានដែរ”។

រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ បានជំរុញការធ្វើពាណិជ្ជកម្មសេដ្ឋកិច្ច តាមប្រព័ន្ធឌីជីថល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីដើរឱ្យទាន់នូវបដិវត្តន៍ឧស្សាហកម្ម ៤.០របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here