ក្រសួងកសិកម្មជំរុញការប្រើប្រាស់ដើម្បីបំពេញតម្រូវការនាពេលបច្ចុប្បន្ន

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងកសិកម្ម ជំរុញកសិករបង្កើនការប្រើប្រាស់ ដើម្បីបំពេញតម្រូវការ នាពេលបច្ចុប្បន្ន ខណៈស្របពេលកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម កាន់តែថយចុះ ការប្រើប្រាស់ឧបករណ៍ ជំនួសឱ្យកម្លាំងពលកម្មរបស់មនុស្ស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងផលិតកម្មកសិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការធ្វើស្រែតាមបែបប្រពៃណី ត្រូវចំណាយពេលយូរ និងប្រើកម្លាំងពលកម្មមនុស្សច្រើន អាចប៉ះពាល់ដល់ដំណើរផលិត។ លោក គាំទ្រ និងជំរុញទឹកចិត្តឱ្យកសិករផ្លាស់ប្ដូរពីការធ្វើស្រែបែបប្រពៃណី មកប្រើឧបករណ៍ទំនើប ព្រោះអាចចំណេញផ្នែកសេដ្ឋកិច្ច។

លោករដ្ឋមន្រ្តីកសិកម្ម បានថ្លែងដូច្នេះថា “ការដាំដុះស្រូវរបស់កសិករកម្ពុជា ចាប់ពីការត្រាំគ្រាប់ពូជ យកទៅសាប។ បន្ទាប់មកត្រូវដកសំណាប យកទៅស្ទូង។ វិធីនេះចាំបាច់ប្រើកម្លាំងមនុស្សច្រើន ធ្វើឲ្យខ្សែច្រវ៉ាក់ផលិតកម្មដំណាំស្រូវ ខាតពេលវេលា កម្លាំងពលកម្ម និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច”។

លោក វេង សាខុន បន្តថា នៅតំបន់ទំនាប ភាគច្រើនកសិករ ប្រើវិធីសាស្រ្តព្រោះគ្រាប់ពូជតែម្ដង ព្រោះចំណេញទាំងពេលវេលា និងកម្លាំងពលកម្មផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here