ថោង ខុន រដ្ឋមន្ត្រីៈ ភ្ញៀវអន្តរដែលបានធ្វើដំណើរចូលមកកម្ពុជាភាគច្រើនជាអ្នកជំនួញនិងអ្នកវិនិយោគ

ដោយៈ សាវុធ

ភ្នំពេញៈ ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦ នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ដែលភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ នេះបើយោងរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប៩១,៥៩៦នាក់ ធ្លាក់ចុះ៩២.២ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរចូលមកប្រទេសកម្ពុជានេះ ភាគច្រើនគឺជាអ្នកទេសចរ អ្នកជំនួញ អ្នកវិនិយោគជាដើម ដែលពួកគេចេញចូលមកត្រួតពិនិត្យក្រុមហ៊ុនរបស់ខ្លួននៅប្រទេសកម្ពុជា។

ក្នុងរយៈពេលប្រាំខែជាមួយគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេទាំង ១០ រួមមាន៖ *ភ្ញៀវជនជាតិថៃមានចំនួន៤៦,៣៩៥នាក់ *ភ្ញៀវជនជាតិចិនមានចំនួន២៧,៦៩៣នាក់ * ភ្ញៀវជនជាតិវៀតណាមមានចំនួន៥,៨៣៣នាក់ *ភ្ញៀវជនជាតិឥណ្ឌូណេស៉ីមានចំនួន៣,១៣៨នាក់ *ភ្ញៀវជនជាតិកូរ៉េខាងត្បូងមានចំនួន១,៥៧៦នាក់ *ភ្ញៀវមកពីកោះតៃវ៉ាន់មានចំនួន១,២៨៨នាក់ *ភ្ញៀវជនជាតិអាមេរិក (U.S.A) មានចំនួន១,២៦៧នាក់ *ភ្ញៀវជនជាតិម៉ាឡេស៊ីមានចំនួន៧៤៩នាក់ *ភ្ញៀវជនជាតិជប៉ុនមានចំនួន៦៨៧នាក់ និងភ្ញៀវជនជាតិបារាំងមានចំនួន៥៤៩នាក់។

នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប១,៣៦,១៤៣នាក់ ធ្លាក់ចុះ៨០.២ បើធៀបនឹងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here