ចំណេះដឹងអាជីវកម្ម! សហគ្រិនក្មេងខ្ចីគួរយលដឹងពីគន្លឹះរៀបចំហិរញ្ញវត្ថុទាំង៣ចំណុចនេះ

ដោយៈ សាវុធ

ភ្នំពេញៈ សម្រាប់សហគ្រិនវ័យក្មេងទាំងឡាយនៅកម្ពុជា វាប្រាកដជាមានការលំបាកក្នុងរៀបចំទុកដាក់ ចាយវាយ និងសន្សំដើម្បីធ្វើឲ្យហិរញ្ញវត្ថុ ដែលមាននៅក្នុងដៃមានប្រសិទ្ធភាព និងស្ថេរភាពសម្រាប់មុខជំនួញរបស់អ្នក។

ខាងក្រោមនេះជាដំបូន្មានខ្លះៗ ដែល លោក អ្នកជាសហគ្រិនពុំគួរមើលរំលង៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១) ពិនិត្យមើលឥណទានរបស់អ្នក
ប្រជាជនខ្មែរភាគច្រើន មិនសូវចាប់អារម្មណ៍ ពីពិន្ទុឥណទានរបស់ពួកគេឡើយ។ អាស្រ័យហេតុនេះ ប្រសិនបើអ្នកស្ថិតនៅក្នុងជំពូកក្រុមនេះ អ្នកចាំបាច់ត្រូវស្ទុះស្ទា ខ្វាត់​ខ្វែងស្នើសុំរបាយការណ៍ឥណទាន ពីធនាគារដោយឥតគិតថ្លៃ ព្រោះថានៅពេលដែលអ្នកដឹងអំពីពិន្ទុ និងស្ថានភាពរបស់អ្នកហើយ វាបង្កភាពងាយស្រួលសម្រាប់អ្នក ក្នុងការសន្សំពិន្ទុបន្ថែម ដើម្បីជាប្រយោជន៍ដល់មុខជំនួញរបស់អ្នក និងការគ្រប់គ្រងហិរញ្ញវត្ថុ។

២) សន្សំសំចៃតាមដែលអាចទៅរួច
វាប្រហែលជាពិបាកបន្ដិច នៅពេលដំបូងក្នុងការកាត់បន្ថយ ការចាយវាយរបស់អ្នកប្រចាំថ្ងៃ ដើម្បីសន្សំលុយខ្លះក្នុងការវិនិយោគជំនួញរបស់អ្នក។ អ្នកមិនចាំបាច់កាត់បន្ថយចំណាយទាំងស្រុងនោះទេ សន្សំក្បាលកាក់ក៏អាចជួយសម្រួលអ្នកខ្លះដែរ។

ឧទាហរណ៍ បើអ្នកចូលចិត្តញាំកាហ្វេប្រ៊េនមួយកែវ៥ដុល្លារ នោះអ្នកគប្បីកាត់បន្ថយមកញាំកាហ្វេឆុងខ្លួនឯងនៅផ្ទះវិញ។

៣) ស្វែងរកអ្នកផ្ដល់ដំបូន្មានផ្ទាល់ខ្លួន
សម្រាប់ចំណុចនេះ ប្រហែលជាមិនសូវនិយម ក្នុងស្រទាប់ប្រជាជនខ្មែរនោះទេ ប៉ុន្ដែការដែលមានមនុស្សម្នាក់ ដែលមានបទពិសោធន៍ ក្នុងការផ្ដល់ដំបូន្មានដល់អ្នកជាការល្អសម្រាប់សហគ្រិនថ្មីថ្មោង។ អ្នកទាំងនោះអាចជួយឲ្យអ្នករីកចម្រើន និងផ្ដល់មេរៀនជីវិតនានាដល់អ្នក សម្រាប់ការធ្វើជំនួញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here