ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះថា ម្ចាស់រោងចក្រ សហគ្រាស និងធុរជនកម្ពុជានឹងអាចទទួលបានឱកាសជួបចរចាចាប់ដៃគូផ្លាស់ប្តូរទំនិញ ពីរៀបចំពិព័រណ៍គ្រឿងអគ្គិសនីផលិតនៅឥណ្ឌានៅខែសីហា ខាងមុខនេះ។
ក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់ម្ចាស់រោងចក្រ សហគ្រាស និងធុរជនទូទៅដែលកំពុងធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាឲ្យដឹងថា ក្រុមប្រឹក្សាជំរុញការនាំចេញវិស័យវិស្វកម្មឥណ្ឌា (Engineering Export Council of India) នឹងរៀបចំពិព័រណ៍គ្រឿងអគ្គិសនីផលិតនៅឥណ្ឌា “India Electricity Expo“ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-១២ ខែសីហា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធអនឡាញ។
ក្រសួងបានឱ្យដឹងទៀតថា វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកលក់ និងអ្នកទិញបានជួបចរចាចាប់ដៃគូផ្លាស់ប្តូរទំនិញ ដែលជាគ្រឿងអេឡិកត្រូនិច ដើម្បីយកទៅចែកចាយបន្ត ធ្វើឡើងតាមប្រព័ន្ធអេឡិកត្រូនិច B2B។
ម្ចាស់រោងចក្រ សហគ្រាស និងធុរជនទូទៅដែលមានចំណាប់អារម្មណ៍ ឬមានបំណងស្វែងរកដៃគូពាណិជ្ជកម្មលើវិស័យវិស្វកម្មគ្រឿងអេឡិកត្រូនិចពីប្រទេសឥណ្ឌា អាចធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមអាសយដ្ឋានវេបសាយខាងក្រោម https://eepcvirtualexpo.com/…/ovex_visitor…/MiA.៕
ពិព័រណ៍ពាណិជ្ជកម្មគ្រឿងអគ្គិសនីផលិតនៅឥណ្ឌានេះ គឺជាវេទិកាផ្គូរផ្គងពាណិជ្ជកម្មលើផលិតផលសំខាន់ៗមួយចំនួនដូចជា៖ ១. Boilers ២. Turbines ៣. Generators ៤. Transformers ៥. Transmission Lines ៦. Switchgears ៧. Capacitors ៨. Energy Meters ៩. Instrument Transformers ១០. Surge Arrestors ១១. Stamping & Lamination ១២. Insulators ១៣.Insulating Material Power ១៤. Electronic Devices ១៥. Indicating Instruments និង១៦. Winding Wires។