រដ្ឋមន្ត្រីទូរគមនាគមន៍ៈ បច្ចេកវិទ្យាឌីជីថលជួយសម្រួលកិច្ចការប្រចាំថ្ងៃយ៉ាងច្រើននៅកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ លោកជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលកំពុងតែវិវត្ដន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអាចជួយសម្រួលកិច្ចការប្រចាំថ្ងៃយ៉ាងច្រើនទាំងនៅកម្ពុជា តំបន់ និងសកលលោក ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។លោករដ្ឋមន្រ្ដីបានបញ្ជាក់ដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់” (Digital Skill Essential) ជូនមន្ត្រីរាជ ការ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន ៥៥០នាក់ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ ឌីជីថល និងការបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងបញ្រ្ជាបការយល់ដឹងបន្ថែមពីសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល កាលពីម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “រាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គលម្នាក់ៗ ត្រូវត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចាប់យកកាលានុវត្តភាពថ្មីនៃបរិវត្តកម្មឌីជីថល ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី (សេដ្ឋកិច្ចឌីជីថល) ក៏ដូចជាលើកកម្ពស់សុខភាពសាធារណៈតាមគន្លងថ្មី។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងការយកចិត្តទុកដាក់លើមន្ត្រី ដែលមានក្រមសីលធម៌ វិជ្ជាជីវ: សមត្ថភាព ឧស្សាហ៍ព្យាយាម និងឆន្ទៈខ្ពស់ តាមរយៈការ រៀបចំយន្តការលើកទឹកចិត្តផ្សេងៗ ដូចជា ការផ្ដល់ការលើកទឹកចិត្តបន្ថែមលើកម្រិត ចំណេះដឹង និងលទ្ធផលការងារ ព្រមទាំងការតែងតាំងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here