ចំណេះដឹងអាជីវកម្ម! តើទីតាំងរកស៊ីពិតជាសំខាន់បែបណាសំរាប់អាជីវកម្ម?

ដោយៈ សាវុធ

ភ្នំពេញៈ អាជីវកម្ម ឬក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបីជួលអគារសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមប ណ្ដោយផ្លូវធំដែរ។

តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ? ថ្ងៃនេះយើង នឹងចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ធ្វើឱ្យអាជីវកម្មរបស់មានគេស្គាល់ច្រើន
ការពិតណាស់ បើអាជិវកម្ម ហាងទំនិញផ្សេងៗ តែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និងដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជា អ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់ នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។

វាធ្វើឱ្យអតិថិជនរបស់អ្នក ងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬកន្លែងមានពេញនិយមសម្រាប់ការបើកអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើឱ្យអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។

២. លក់ដាច់
បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬសាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬទិញទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំក្រុមហ៊ុនរបស់អ្នក បើពួកគេមានមិត្ត ឬសាច់ញាតិមានតម្រូវការ ទិញផលិតផលរបស់អ្នកនោះ ព្រោះពួកគេងាយស្គាល់បើ អតិថិជនរបស់ណែនាំប្រាប់ ពួកគេអាចមករកបានដោតខ្លួនឯង ដោយមិនចាំបាច់អោយផែនទីមើលនោះទេ។ ធម្មតាទេបើមានទីតាំងអតិថិជនងាយស្រួលរកនិងមកជួយជាវច្រើន។
ទីតាំងអាជីវកម្ម គឺជាផ្នែកសំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម គ្រប់រូបត្រូវតែគិតដល់ ហើយនឹងស្វែងរកទីតាំងដែលសាកសម និងប្រភេទអាជីវកម្មដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here