ក្រុមហ៊ុនផលិតរថយន្តលំដាប់យក្សជប៉ុនបបោះទុន១ពាន់លានផោនចាប់យកចំណែកទីផ្សាររថយន្តអគ្គិសនីនៅអង់គ្លេស

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមហ៊ុនផលិតរថយន្តលំដាប់យក្សជប៉ុនNissan Motor Co បាននិងកំពុងហក់ចូលចាប់យកចំណែកទីផ្សារ រថយន្តអគ្គិសនីនៅប្រទេសអង់គ្លេស ដោយបោះទុនដ៏ច្រើន។

ក្រុមហ៊ុនNissan Motor Co បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគបន្ថែមទៀត ចំនួន១០០០លានផោន ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនី នៅក្នុងទឹកដីនៃចក្រភពអង់គ្លេស ដែលនេះជាកិច្ចខិតខំប្រឹងប្រែងមួយនៅក្នុងយុទ្ធសាស្ត្រ និងយុទ្ធនាការពង្រីកទីផ្សារថយន្តអគ្គិសនីនៅអង់គ្លេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការចេញផ្សាយចេញរបស់Bloomberg នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទឹកប្រាក់វិនិយោគ១០០០លានផោននេះ ក្រុមហ៊ុនNissan នឹងយកទៅបង្កើតរោងចក្រផលិត រថយន្តអគ្គិសនីធំៗចំនួនពីរ នៅកន្លែងផ្សេងគ្នា ក្នុងទឹកដីចក្រភពអង់គ្លេស។

រោងចក្រថ្មីទាំងពីរនេះ នឹងដើរតួនាទីផ្សេងៗគ្នា ដោយរោងចក្រមួយជាអ្នកផ្គុំរថយន្តអគ្គិសនី និងរោងចក្រមួយទៀតជា អ្នកផលិតគ្រឿងបរិក្ខាផ្សេងៗ ជាពិសេសគឺផលិតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ Nissan តែម្ដង។

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ បានប្រកាសឱ្យដឹងថា ការវិនិយោគនេះគឺមិនត្រឹមតែចូលរួមកាត់បន្ថយរថយន្ត ប្រើប្រាស់ប្រេងសាំងប៉ុណ្ណោះទេ គឺថែមទាំងបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុល និងបានបង្កើតឱកាសការងារថ្មី ជាច្រើនទៀតនៅក្នុងចក្រភពអង់គ្លេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here