កម្ពុជា-វៀតណាមអះអាងថានឹងសម្រួលលំហូរទំនិញរវាងប្រទេសទាំង២ទោះបីជាស្ថិតវិបត្តិជំងឺកូវីដ១៩

ដោយៈ សាវុធ

ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោករដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាអះអាងថា នឹងសម្រួលលំហូរទំនិញរវាងប្រទេសប្រទស២ ឱ្យកាន់តែរលូន ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។

ការអះអាងបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចពិភាក្សារវាងលោកប៉ាន សូរស័ក្ដិរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់ឯកឧត្តមឯកអគ្គរដ្ឋទូត លើការអភិវឌ្ឍគ្រប់វិស័យ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឈានដល់ការរីកចម្រើនជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវឌ្ឍនភាព នៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគី ដែលកម្ពុជាបានបញ្ចប់ការចរចា និងបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានគាំទ្រ និងផ្តល់ជំនួយលើគ្រប់វិស័យដល់កម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី និងលោកអគ្គរដ្ឋទូតបានអះអាងថា នឹងសម្រួលលំហូរទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរលូន ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ និងប្តេជ្ញាថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែឈានដល់កម្រិតដែលប្រទេសទាំងពីរចង់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here