ដោយៈ សាវុធ
ភ្នំពេញៈ នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែន សុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន?។
១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន
ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិស និងផ្លូវសម្រាប់ឱ្យអ្នកដើរ ឆ្ពោះទៅរកភាពជោគជ័យ។
២. អ្នកមិនទទួលស្គាល់ភាពបរាជ័យ
អ្នកមើលរំលងភាពបរាជ័យថា ជាមេរៀនហើយ បោះបង់ចោលនូវអ្វីដែលអ្នកកំពុងធ្វើ។ ការដែលបោះបង់ចោលនេះហើយ គឺជាភាពបរាជយ័ពិតប្រាកដ ព្រោះអ្នកមិនបានផ្ដល់ឱកាសដល់ខ្លួនឯងសារជាថ្មី និងចាត់ទុកអ្វីទាំងនោះជាមេរៀនជីវិត។
៣. អ្នកមានគោលដៅមិនត្រឹមត្រូវ
គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ កុំបំបោល”។
៤. អ្នកមិនសូវមានការអត់ធ្មត់
ជាការពិតណាស់ គ្មានអ្នកមានណាម្នាក់កើតមកមាន ដោយឯកឯងនោះទេ អ្នកមានពិតប្រាកដ មិនសំដៅទៅលើទ្រព្យសម្បត្តិ ដែលឪពុកម្ដាយចែកឲ្យនោះទេ គឺជាបុគ្គលម្នាក់ដែលខំពីបាតដៃទទេ។
ឧទាហរណ៍ មហាសេដ្ឋីនានាលើពិភពលោក មុននឹងជោគជយ័គឺពួកគាត់បានឆ្លងកាត់រាប់ពាន់ឧបសគ្គនិងភាពបរាជយ័ ស្របគ្នាជាមួយការតស៊ូ ការអត់ធ្មត់ និងការប្តេជ្ញាចិត្ត។ អាស្រយ័ហេតុនេះហើយ បើសិនអ្នកជាបុគ្គលម្នាក់ ដែលពុំសូវមានការអត់ធ្មត់និងគំនិតវិជ្ជភាព ចំពោះភាពបរាជយ័នោះទេ អ្នកច្បាស់ជាបោះបង់ចោលកណ្ដាលផ្លូវ នោះអ្នកក៏គ្មានថ្ងៃជោគជយ័ដែរ៕