កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាងមានការីកចំរើនក្នុងវិស័យជាច្រើន

ដោយៈតារា

ភ្នំពេញៈ មន្រ្តីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ខែមិថុនានេះ បានលើកឡើងថា កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការរីកចំរើនច្រើន គួរឱ្យកត់សំគាល់ ក្នុងនោះមានដូចជា វិស័យថាមពលវិស័យអគ្គីសនី  ប្រព័ន្ធធារាសាស្រ្ត និងជលផលជាដើម។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប និងសមាគមន៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី៣០ខែមិថុនានេះ បានរៀបចំកិច្ចពិភាក្សាស្តី ការអភិវឌ្ឍប្រកបដោយចីរក្រោមគំនិតផ្តួចផ្តើមខ្សែរក្រវាត់ និងផ្លូវរបស់ប្រទេសចិន នៅប្រទេសតាមដងទន្លេមេង្គ-ឡានឆាង ក្រោមអធីបតីភាពលោកបណ្ឌិតវ៉ាន់ ផលទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយរដ្ឋមន្រ្តីកម្ពុជា និងជាប្រធានទីប្រឹក្សានយោបាយជាន់ខ្ពស់ នៃសមាគមន៍ពាណិ​ជ្ជកម្មអន្តរជាតិកម្ពុជា។ កិច្ចពិភាក្សានេះ ប្រារព្ឋធ្វើឡើង នៅសណ្ឋគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកតែ ណាវុធអនុប្រធានអចិន្រ្តៃគណៈកម្មការជាតិទន្លេមេគង្គកម្ពុជាបានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកមេគង្គ-ឡានឆាង មានភាពរីកចម្រើនគួរឲ្យកត់សំគាល់ បើប្រៀបធៀបជាមួយយន្តការ កិច្ចសហប្រតិបត្តិការថ្នាក់តំបន់មេគង្គផ្សេងៗទៀត។ លោកបន្តថា ទន្លេមេគង្គ-ឡានឆាង ផ្ដល់នូវឱកាស និងកិច្ចសហប្រតិបត្តិការសម្រាប់ វិស័យថាមពលវារីអគ្គិសនី ប្រព័ន្ធធារាសាស្រ្ត ជលផល នាវាចរ ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ទេសចរណ៍ជាដើម។

លោកឧកញ៉ាលីវ យ៉ាងប្រធាសមាគមន៍ពាណិជ្ជកម្មកម្ពុជា-ចិន បានមានប្រសា​សន៍ដែរថា  ប្រភពនៃទន្លេមេគង្គ-ឡានឆាង គឺជាផ្នែកដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន ទោះបីការ អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់នេះមានភាពយឺតយ៉ាវបន្តិចក្ដី ប៉ុន្តែទំនាក់ទំនងកម្ពុជាចិន ទាំងប្រពៃណី និងទំនៀមទំលាប់នៅតែស្អិតរមួត។ លើសពីនេះលោកបញ្ជាក់ថា ក្រោយយុគសម័យនៃការ រីករាលដាលនៃជំងឺកូវីដ ប្រទេសកម្ពុជាច្បាស់ជាមានការអភិវឌ្ឍយ៉ាងខ្លាំងជាលំដាប់ ព្រោះកម្ពុជាមានលក្ខណៈពិសេសជាច្រើន។

ឆ្នាំនេះគឺជាខួបទី៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានផ្តួចផ្តើមដោយថ្នាក់ដឹកនាំប្រទេសចិន និងបណ្តាប្រទេសតាមដងទន្លេមេង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here