ដោយៈ សាវុធ
ភ្នំពេញៈ មិនចាំបាច់ទាល់តែចេញទៅធ្វើការអង្គុយរាប់ម៉ោង នៅ Office ទេ សម័យនេះហើយ ឲ្យតែមាន Internet នៅតែផ្ទះ ក៏អាចរកលុយបានយ៉ាងងាយៗ ឲ្យតែអ្នកចេះប្រើធនធានដែលមាន។
វិធីសាស្រ្តទាំងនោះមានបែបណាខ្លះ? វិធីខាងក្រោមនេះអាចជួយឲលុយរត់មករកហោប៉ៅអ្នកបាន៖
១. លក់ខោអាវស្អាតៗដែលអ្នកមិនទាន់ស្លៀកឬឈប់ប្រើ
អ្នកអាចប្រមូលខោអាវពីក្នុងទូ និងជ្រើសរើសមើលថាមួយណានៅថ្មី ឬឈប់ស្លៀក បន្ទាប់មកថតរូបបង្ហោះ ចូលក្នុងគណនីសង្គមរបស់អ្នកជាសាធារណៈ។ ក្រៅពីថតរូបបង្ហោះ អ្នកក៏អាច Live Stream លក់ខោអាវទាំងនោះបានដែរ ថែមទាំងមានភាពងាយស្រួលទៀតផង ព្រោះអតិថិជនមានឱកាស ក្នុងការចរចារតម្លៃ និងជ្រើសរើសម៉ូតដែលពួកគេស្រលាញ់។
២. ប្រើប្រាស់ជំនាញដែលអ្នកមាន
អ្នកអាចប្រើប្រាស់ជំនាញ ដែលអ្នកមានដូចជា Design, Programming, marketing ដើម្បីបង្កើតប្រាក់ក្នុងឋានៈជា Freelancer ប្រសិនបើអ្នកចេះភាសាទី២យ៉ាងរលូននោះ ក៏អាចធ្វើជាអ្នកបកប្រែ ឬសរសេរអត្ថបទបានយ៉ាងងាយ។ ការងារនេះមានអីមិនល្អ អាចរកប្រាក់បានក្រាស់ក្រែងដែរតើ។
៣. នៅផ្ទះមានបន្ទប់ទំនេរមែនទេ
បើសិនជាអ្នកមានសល់បន្ទប់ទំនេរ ទុកចោលមិនប្រើប្រាស់ អ្នកអាចដាក់ជួលវាបាន ដោយគ្រាន់តែបង្ហោះពត៌មានតាមបណ្ដាញសង្គម ឬគេហទំពរ័ណាមួយ។ យ៉ាងហោចណាស់ អ្នកក៏អាចទទួលបានប្រាក់ចំណូល ក្រោមឬលើស ១០០ដុល្លារដែរក្នុងមួយខែ ជាជាងទុកកន្លែងទំនេរចោល។
៤. លក់ទំនិញតាមអនឡាញ
មានតែដើមទុនបន្តិចបន្ដួច ក៏អ្នកអាចបង្កើនមុខរបរមួយបានដែរ។ បច្ចុប្បន្ននេះសន្ទុះនៃការលក់គ្រឿងសម្អាង ឧបករណ៍អេឡិចត្រូនេះ គ្រឿងបរិភោគ ខោអាវ និងរបស់ផ្សេងៗទៀត សុទ្ធតែត្រូវបានដាក់លក់តាមអនឡាញ។ ចំណូលវិញក៏មិនអន់ដែរ បើទទួលបានការគាំទ្រច្រើន អ្នកសឹងតែអាចរកប្រាក់បានច្រើនជាងធ្វើការផង។
៥. ក្លាយជាគ្រូបង្រៀនឯកជន
បើអ្នកពូកែគណិតវិទ្យា វិទ្យាសាស្ត្រ ឬភាសាបរទេស នោះអ្នកអាចចំណាយពេលទៅធ្វើជាគ្រូឯកជន។ ដោយឡែកប្រាក់បៀវត្សន៍វិញក៏គួរសមដែរ អាស្រ័យលើបទពិសោធន៍និងជំនាញរបស់អ្នក៕ Spean៕