រដ្ឋាភិបាលបញ្ចេញទឹកប្រាក់ជាង១៧លានដុល្លារក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្ម

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានបញ្ចេញថវិកាជាង១៧លានដុល្លារ សំរាប់អនុវត្តន៍គម្រោងមួយដែលមានឈ្មោះថាគម្រោង កម្មវិធីអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ មិថុនា ២០២១នេះឱ្យដឹងថា ទោះបីជាមានការរំខាន់ដោយជំងឺកូវីដ១៩ក្ដី ក៏គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា នៅតែអាចបន្តអនុវត្តសកម្មភាពចាប់ពីខែតុលា ២០២០រហូតដល់បច្ចុប្បន្ន។លោកបន្តថា ដំបូងឡើយ គម្រោងនេះ គ្រោងសម្រេចឱ្យបានលទ្ធផលច្រើនជាងពេលមុនៗ ប៉ុន្តែដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន៣លើក ធ្វើឱ្យផែនការនេះត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

លោកបន្តថា គម្រោងនេះ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលជលផល ក្នុងផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស និងសកម្មភាពផ្សាភ្ជាប់ទីផ្សារ។ តាមរយៈការចូលរួមនិងកិច្ចសហការនេះ និងទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីរដ្ឋបាលជលផល ក្នុងផ្នែកគោនយោបាយ និងការគាំទ្រផ្នែកបច្ចេកទេស គម្រោងនេះក៏នឹងរួមចំណែកជួយការកសាងសមត្ថភាពមន្ត្រី រដ្ឋបាលជលផលជាពិសេសមន្ត្រីថ្នាក់ខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកវេង សាខុនថា វិស័យវារីវប្បកម្មកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ទទួលបានកំណើនគួរឱ្យកត់សម្កាល់ ដោយកម្ពុជាបានកាត់បនយថការនាំចូលផលិតផលវារីវប្បកម្មជាបន្តបន្ទាប់ និងបានងាកមកផលិតនៅក្នុងស្រុក ដោយខ្លួនឯងវិញ និងធ្វើឱ្យការចិញ្ចឹមត្រីទាំងទឹកសាប និងទឹកប្រៃនៅក្នុងប្រទេសកម្ពុជា មាសកម្មភាពកើនឡើងបន្តបន្ទាប់ ។

កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានថ្លែងសារគាំទ្រដល់ផលិតករក្នុងស្រុកបង្កើនការចិញ្ចឹមត្រី និងផលិតផលវារីវប្បកម្មផ្សេងទៀត ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុក និងអាចឈានទៅរកការនាំចេញទៅកាន់ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។

សម្ដេចក៏បានបញ្ជាក់ថា យើងអាចកាត់បន្ថយការនាំចូល នូវរបស់ដែលយើងអាចផលិតខ្លួនឯង និងនាំតែផលិតផលណា ដែលយើងមានតម្រូវការ និងមិនទាន់អាចផលិតបានតែប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុករបស់យើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here