អគ្គនាយកដ្ឋានគយប្រកាសដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយថ្មី ដើម្បីសម្រួលដល់ពាណិជ្ជកម្ម

ដោយៈ ម៉ាណេត

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តន៍ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជំនាន់ថ្មី៤.៣.៣ ដើម្បីចូលរួមលើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ចាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់បន្ថែមទៀត នូវប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំរួចរាល់នូវការធ្វើវិសិដ្ឋកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) ជំនាន់៤.៣.៣ សម្រាប់បម្រើឱ្យការបំពេញបែបបទ បញ្ចេញទំនិញពីគយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹងដដែលបានឱ្យដឹងទៀតថា “ក្នុងន័យដូចបានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចដាក់ឲ្យអនុវត្ត ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជំនាន់ ៤.៣.៣ ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១តទៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here