សមាគមអ្នកផលិតគាំទ្ររដ្ឋាភិបាលបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្ម ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលក្នុងស្រុក

 ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ តំណាងសមាគមអ្នកដាំដុះ និងអ្នកកែច្នៃផលិតផលកសិកម្ម គាំទ្រនៃការបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា ដើម្បីរួមគ្នាជាប្រព័ន្ធ នឹងជាកំលំាងប្រមូលផ្តុំលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីធានានូវតម្លៃទីផ្សារច្បាស់លាស់ ជាពិសេសជម្រុញបង្កើ​នការដំាដុះ ប្រកបដោយនិរន្តភាព។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា លោក ម៉ែន សុភ័ក្រ្តបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ មិថុនានេះថា ទីផ្សារកៅស៊ូនៅកម្ពុជា នាប៉ុន្មានឆ្នាំកន្លងមក ទីផ្សារលក់ចេញកៅស៊ូ បានធ្លាក់ចុះជាបន្តបន្ទាប់តែនៅក្នុងឆ្នាំ ២០២១ ទីផ្សារនេះបានងើបឡើងល្អប្រសើរខ្លះៗ តែទោះជាយ៉ាងណាក៏មានការប្រែប្រួល អំពីតម្លៃនៃការលក់ចេញបន្តិចបន្តួចផងដែរ។ ចំណែកការបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបង្ហាញការគាំទ្រពេញទំហឹង ព្រោះកសិ-ឧស្សាហកម្ម គឺជាចំណែកមួយ នៃសក្តានុពលសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលត្រូវការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ជាក់ស្តែងការបង្កើតឲ្យមានសម្ព័ន្ធកសិ -ឧស្សាហកម្មនេះ គឺជាការរូបរួមគ្នាបង្កើតជាប្រព័ន្ធ នឹងការរួមកំលាំងគ្នា ចរចារទីផ្សារនាំគ្នាផលិតតម្រូវការទីផ្សារ ជាពិសេសជម្រុញលើកកម្ពស់ការដាំដុះផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ លោកសុង ខេងលាន នាយកគ្រប់គ្រងសហគ្រាស C.L.S លើកឡើងថា ចំពោះគម្រោងបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា វាជាការថ្មីមួយទៀត ក្នុងការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែអ្វីៗដែលជួបប្រទះកន្លងមក គឺបញ្ហាការទទួលបានប្រភពព័ត៌មាន ដូច្នេះតាមរយៈនៃការបង្កើតសម្ព័ន្ធកសិ- ឧស្សាហកម្មកម្ពុជា សម្រាប់ជំហានដំបូង លោកចង់ឲ្យសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា បង្កើតនូវប្រភពទិន្ន​ន័​យរួមមួយ ដើម្បីទទួលបានព័ត៌មានផ្សេងៗ ជុំវិញការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនេះ។

សម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា ដែលមានអ្នកឧកញ៉ាលី យ៉ុងផាត់ជាប្រធានបាននឹងកំពុងរៀបចំសេចក្តីព្រាង ដើម្បីបង្កើត និងអាចដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាង​មុខ ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សម្ព័ន្ធនេះមានតួនាទីសំខាន ក្នុងការជម្រុញការអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជាឲ្យរីកចម្រើន ប្រកបដោយចីរភាព និងនិរន្តរភាព ទូលំទូលាយ គ្របដណ្តប់លើគ្រប់ប្រភេទដំណាំ និងភូមិសាស្រ្តទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here