ផ្សារហ៊ុនលើពិភពលោកនៅតែរក្សាបានភាពរឹងមាំខណៈសេដ្ឋកិច្ចជុំវិញពិភព លោកកំពុងងើបឡើងវិញ

ដោយៈ គៀតឈូ

តូក្យូៈ ផ្សារហ៊ុនលើពិភពលោក នៅតែរក្សាបានសុខភាពរ៉ឹងមាំនៅថ្ងៃចន្ទនេះ ប៉ុន្តែមូលបត្របំណុលរបស់អាមេរិក បានធ្លាក់ចុះជាមួយនឹងកម្រិតទាប រយៈពេល៣ខែជាប់ៗគ្នា ខណៈវិនិយោគិនរំពឹងថាស្ថានភាពផ្សារហ៊ុនកាន់តែប្រសើរ បន្ទាប់ពីកិច្ចប្រជុំរបសធនា​គារកណ្តាលអាមេរិកនៅចុងសប្តាហ៍នេះ។

សន្ទស្សន៍ក្រុមហ៊ុន Nikkei របស់ជប៉ុនបានកើនឡើង០,៣៥ភាគរយ ខណៈសន្ទស្សន៍ភាគហ៊ុនក្រុមហ៊ុន MSCI ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ០,១ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

នៅទូទាំងពិភពលោកទីផ្សារមូលធនរំពឹងទុក នៃការងើបឡើងវិញ ដោយសារសេដ្ឋកិច្ចនៅលើពិភពលោកកំពុងងើបឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ និងការរំពឹងទុករឿងល្អៗ ដែលចេញគោលនយោបាយរូបិយវត្ថុ បន្ទាប់ពីកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក។

សន្ទស្សន៍តម្លៃហ៊ុនរបស់ក្រុមហ៊ុនMSCI ជុំវិញពិភពលោក សន្ទស្សន៍ក្រុមហ៊ុនអាមេរិក S&P 500  និងក្រុមហ៊ុន STOXX របសអឺរ៉ុប បានបិទការជួញដូរនៅក្នុងកម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ។

ការកើនឡើងនេះ នៃសន្ទស្សន៍ទីផ្សារហ៊ុននេះ នឹងនៅតែបន្ត បើទោះបីជាទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ លើសពីការរំពឹងទុករបស់ទីផ្សារ។

លោក Norihiro Fujito ប្រធានអ្នកយុទ្ធសាស្រ្តវិនិយោគនៅក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities បាននិយាយថា “កត្តាធំមួយក្នុងការរក្សាបាននូវកំណើននៅក្នុងផ្សារហ៊ុន គឺថាធនាគារកណ្តាលអាមេរិក បានលើកឡើងថាអត្រាអតិផរណានឹងមានការផ្លាស់ប្តូរ ហើយខ្លួននឹងរក្សាគោលនយោបាយរូបិយវត្ថុ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here