ក្រសួងពាណិជ្ជកម្មដាក់ឱ្យអនុវត្តទម្រង់AHK(FORM AHK)ដើម្បីសម្រួលដល់អ្នកនាំចេញ

ដោយៈ សុខ ហេង

ភ្នំពេញៈ ដើម្បីសម្រួលពាណិជ្ជកម្មដល់អ្នកនាំចេញទំនិញ ក្រសួងពាណិជ្ជកម្មដាក់ឱ្យអនុវត្តវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK (FORM AHK) តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទិ១១ ខែមិថុនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យអនុវត្តវិញ្ញាបនប័ត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK(Form AHK) តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជាកិច្ចសម្រួលពាណិជ្ជកម្មដល់អ្នកនាំចេញទំនិញ។

ក្នុងន័យនេះអ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK សម្រាប់ការនាំចេញទំនិញទៅកាន់បណ្តាទីផ្សារអាស៊ាន និងហុងកុង អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តកម្មដែលមានគេហទំព័រ https://co.moc.gov.kh/ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះព័ត៌មានលម្អិតទាក់ទងនឹង ការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rules of Origin) និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ AHK សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://co.moc.gov.kh/៕

LEAVE A REPLY

Please enter your comment!
Please enter your name here