អាជ្ញាធររាជធានីភ្នំពេញសន្យានឹងរៀបចំគ្រប់គ្រង ការរីករាលដាលជំងឺកូទីដ-១៩ នៅតាមរោងចក្រ សហគ្រាស

ដោយៈ សុខហេង

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញបានអះអាងនឹងរៀបចំគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ១៩នៅតាមសហគមន៍ ពិសេសតាមបណ្តារោងចក្រ សហគ្រាសនានាឲ្យបានល្អប្រសើរ។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ នាព្រឹកថ្ងៃទី១១ មិថុនានេះថា ការរៀបចំផែនការនេះ គឺក្នុងគោលបំណងធានាឱ្យបាន នូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក កម្មករ -និយោជិត ព្រមទាំងនិរន្តរភាពផលិតកម្មរបស់រោងចក្រ-សហគ្រាស ក្នុងរាជធានីភ្នំពេញ តាមរយៈការកំណត់នូវវិធានការចាំបាច់នានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិធានការណ៍ដែលបានដាក់ចេញ ចែកចេញជា៣ដំណាក់កាល គឺ (១) វិធានការចំពោះមុខ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស។ (២) វិធានការរយៈពេលមធ្យម ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស ។ (៣) វិធានការរយៈពេលវែង ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ-សហគ្រាស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here