World Bank: សេដ្ឋកិច្ចហ្វីលីពីននឹងធ្លាក់ចុះជាងការរំពឹងទុកនៅក្នុងឆ្នាំនេះ

ដោយៈ គៀតឈូ

ក្រុងម៉ានីលៈ ធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ហ្វីលីពីន សម្រាប់ឆ្នាំនេះ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទី១ និងការចាត់វិធានការណ៍បន្តឹឡើងវិញ ក្នុងតំបន់រដ្ឋធានី ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

លោក Kevin Chua សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា កំណើនសេដ្ឋកិច្ចហ្វីលីពីនត្រូវបានរំពឹងថានឹងស្ទុះងើបឡើងវិញនៅឆ្នាំនេះ ការកើនឡើងវិញនៃសេដ្ឋកិច្ចប្រទេសនេះទំនងជានឹងមានកំណើនត្រឹម៤,៧ភាគរយ ដែលទាបជាងការព្យាករណ៍ពីលើកមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋកិច្ចហ្វីលីពីន ត្រូវព្យាករដោយធនាគារពិភពលោក ថានឹងមានកំណើន៥,៥ភាគរយនៅឆ្នាំនេះ ខណៈប្រទេសនេះបាកដាក់ចេញគោលដៅដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចពី៦.០ទៅ៧.០ភាគរយ នៅឆ្នាំ២០២១នេះ។ សេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះ៩,៦ភាគរយកាលពីឆ្នាំមុន។

លោក Chua លើកឡើងថា “ហានិភ័យនៃការធ្លាក់ចុះដ៏សំខាន់” ចំពោះចក្ខុវិស័យរបស់ធនាគារពិភពលោកចំពោះប្រទេសនេះ រួមទាំងការលេចចេញជាថ្មីនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ថ្មី និងការអនុវត្តវិធានការរឹងបន្តឹងនានា។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ដ៏សាហាវបំផុត ដោយប្រទេសនេះមានករណីឆ្លងជាង១,២៧លានករណី និងជិត២២.០០ នាក់បានស្លាប់។
ការកើនឡើងនូវករណីថ្មីដែលចាប់ផ្តើមនៅក្នុងខែមីនា បានជំរុញឱ្យមានការរៀបចំឡើងវិញនៃការទប់ស្កាត់ដ៏តឹងរឹងនៅក្នុងតំបន់រដ្ឋធានី និងខេត្តក្បែរៗនោះ ប៉ុន្តែករណីថ្មីបានឈានដល់ចំណុចកំពូល។

អាជ្ញាធរហ្វីលីពីនកំពុងធ្វើប្រតិបត្តិការលើការពន្លឿនការវ៉ាក់សាំងជាប្រចាំនៅឆមាសទី២ ដើម្បីជំរុញការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួន ដើម្បីអនុញ្ញាតឱ្យមានការបើកឡើងវិញនូវសេដ្ឋកិច្ច ហើយប្រជាជនកាន់តែច្រើនអាចចូលធ្វើការបានឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here