កំណើនប្រាក់កម្ចីនៅជប៉ុនចាប់ផ្តើមធ្លាក់ចុះដោយបង្ហាញពីសញ្ញាងើបឡើងនៃសេដ្ឋកិច្ច

ដោយៈ គៀតឈូ

តូក្យូៈ ទិន្នន័យបានបង្ហាញនៅពីថ្ងៃអង្គារថា កំណើនប្រាក់កម្ចីរបស់ធនាគារជប៉ុនបានថយចុះយ៉ាងខ្លាំងនៅក្នុងខែឧសភា ដោយសារតម្រូវការសាជីវកម្ម សម្រាប់មូលនិធិបានថយចុះដែលជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចកំពុងងើបឡើងជាលំដាប់ ពីការរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរកាលពីឆ្នាំមុន ដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

ការធ្លាក់ចុះនៃតម្រូវការទុន អាចជះឥទ្ធិពលដល់ជោគវាសនា នៃកម្មវិធីជួយស ង្គ្រោះពីជំងឺរាតត្បាតរបស់ធនាគារជប៉ុន ទោះបីជាអ្នកបង្កើតគោលនយោបាយជាច្រើនបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការពន្យាពេលកាលបរិច្ឆេទកំណត់ សម្រាប់កម្មពិធីនេះ រហូតដល់ខែកញ្ញាក៏ដោយ។

ទិន្នន័យរបស់ធនាគារកណ្តាលជប៉ុន (BOJ) បានឱ្យដឹងថា ការផ្តល់ប្រាក់កម្ចីសរុបរបស់ធនាគារ បានកើនឡើង២,៩ភាគរយនៅក្នុងខែឧសភា ស្មើនឹង៥៧៨,៤ទ្រីលានយ៉េន (៥,៣ទ្រីលានដុល្លារ) មានការថយចុះ បើធៀបនឹងមេសា ដែលមានអត្រាកំណើន៤,៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះនេះគឺភាគច្រើន ដោយសារឥទ្ធិពលជាមូលដ្ឋាន នៃការកើនឡើងកាលពីឆ្នាំមុន នៅពេលដែលក្រុមហ៊ុននានាកំពុងប្រមូលថវិកា ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ លើកដំបូង។

ទិន្នន័យបានបង្ហាញថា ការផ្តល់ប្រាក់កម្ចីដោយធនាគារធំៗ បានកើនឡើង០,២ភាគរយនៅក្នុងខែឧសភាធៀបនឹងឆ្នាំមុន ដោយសារក្រុមហ៊ុនធំៗ មួយចំនួនបានសងប្រាក់កម្ចី ដែលពួកគេបានទទួលកាលពីឆ្នាំមុន។

មន្ត្រីធនាគារជប៉ុនមួយរូបបានប្រាប់អ្នកកាសែតមួយថា “ការផ្តល់ប្រាក់កម្ចីតាមធនាគារត្រូវបានរំពឹងថា នឹងមានការថយចុះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។លោកបានមានប្រសាសន៍ថា “តុល្យភាពនៃប្រាក់កម្ចីសរុបនៅតែស្ថិតក្នុងកម្រិតខ្ពស់ ប៉ុន្តែអាចនឹងធ្លាក់ចុះបន្តិចម្តងៗ ដោយមិនមានសញ្ញាច្បាស់លាស់ ដែលបង្ហាញថានឹងមានការកើនឡើងនូវតម្រូវការមូលទុនថ្មី”។

ប្រាក់បញ្ញើនៅធនាគារ បានកើនឡើង៨,០ភាគរយ ក្នុងខែឧសភាពីមួយឆ្នាំមុន ស្មើនឹងទំហំទឹកប្រាក់៨៣៣,៥ ទ្រីលានយ៉េន ខណៈដែលក្រុមហ៊ុននានាទទួលបានបានទុនបន្ថែម ពីប្រាក់ចំណូលដែលបានកើនឡើង ហើយអតិថិជនបានកាត់បន្ថយការចំណាយ ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩ជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here