អ្នកជំនាញ​ថា បើ​មានចំណេះដឹង​ហិរញ្ញវត្ថុ ជីវភាព​របស់​អ្នក​មិន​លំបាក​ឡើយ

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ អ្នកជំនាញ​បាន​និយាយថា បើសិនជា​ពលរដ្ឋ​ខ្មែរ​មានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​ភាព​អំណត់​ជីវភាព​មិន​លំបាក​នោះឡើយ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ និង​ជា​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​លោក​ង៉ែត ជូ​បាន​ថ្លែងថា ប្រសិនបើ​អ្នក​សន្សំ​ប្រាក់ ២ដុល្លា​កន្លះ (២,៥ដុល្លារ) សម្រាប់​កាហ្វេ១កែវ ជា​រៀងរាល់ថ្ងៃ ក្នុង១ឆ្នាំ អ្នក​អាច​សន្សំ​បាន ៩១២,៥ដុល្លារ។ លោក​បន្តថា បើ​អ្នក​សន្សំ​បែបនេះ​ជា​រៀងរាល់ថ្ងៃ និង​យកប្រាក់​ទៅ​វិនិយោគ​ជា​រៀងរាល់ឆ្នាំ ជាមួយនឹង​ផលចំណេញ​ផ្គួប​ប្រចាំឆ្នាំ១៥% នោះ​អ្នកនឹង​ទទួលបាន ទី១ សម្រាប់​អ្នកមាន​អាយុ២០ឆ្នាំ ដល់ពេល​អ្នកមាន​អាយុ ៥០ឆ្នាំ អ្នក​នឹងមាន​ប្រាក់​សរុប​ជាង ៤០ម៉ឺន​ដុល្លា​អាមេរិក។

ទី២ សម្រាប់​អ្នកមាន​អាយុ២៥ឆ្នាំ ដល់ពេល​អ្នកមាន​អាយុ៥០ឆ្នាំ អ្នក​នឹងមាន​ប្រាក់​សរុប​ជាង ១៩ម៉ឺន​ដុល្លារ​អាមេរិក។ ទី៣ សម្រាប់​អ្នកមាន​អាយុ៣០ឆ្នាំ ដល់ពេល​អ្នកមាន​អាយុ៥០ឆ្នាំ អ្នក​នឹងមាន​ប្រាក់​សរុប​ជាង ៩ម៉ឺន​ដុល្លារ​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រសិនបើ​អ្នកជា​អ្នកវិនិយោគ​ពិតប្រាកដ ឱកាស​នៃ​ការវិនិយោគ​ដែល​ទទួលបាន​ផលចំណេញ​ផ្គួប​ប្រចាំឆ្នាំ១៥% មិន​លំបាក​រក​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here