ចំណេះដឹង! តើ​វិធីសាស្ត្រ​ដេញថ្លៃ​សម្រាប់​សញ្ញា​បណ្ណ និង​ភាគហ៊ុន​ដូចគ្នា​ដែរឬទេ?

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ គោលការណ៍​នៃ​ការផ្គូផ្គង​សញ្ញា​បណ្ណ និង​ភាគហ៊ុន ត្រូវបាន​អនុវត្ត​ដូចគ្នា​តាម​វិធីសាស្ត្រ​ដេញថ្លៃ ដូច​មានចែង​នៅក្នុង​វិធាន​ប្រតិ​ប​តិ្ត​ការ ទីផ្សារ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា។

លើកលែងតែ​ករណី​មាន​ថ្លៃ​ផ្គូផ្គង ចាប់ពី​ពីរ​ឡើងទៅ​នៅក្នុង​ការដេញថ្លៃ ដោយ​យក​ថ្លៃ​តែមួយ​នៃ​សញ្ញា​បណ្ណ នោះ​ថ្លៃ​ជួញដូរ​ជា​មធ្យម​នព្វន្ត​នៃ​ថ្លៃ​ផ្គូផ្គង​ខ្ពស់បំផុត និង​ថ្លៃ​ផ្គូផ្គង​ទាប​បំផុត។ ក្នុងករណី​ថ្លៃ​ទទួលបាន​ពី​ការ​គណនា​នេះ មិន​ចំ​នឹង​ឯក​តា​គម្លាត​ថ្លៃ នោះ​ថ្លៃ​ជួញដូរ​ត្រូវ​បង្គត់​ឡើង​តាម​ឯក​តា​គម្លាត​ថ្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ​ផងដែរ បរិមាណ​បញ្ជា​អប្បបរមា​របស់​សញ្ញា​ប​ណ្ណ និង​ភាគហ៊ុន​មាន​ចំនួន​ដូចគ្នា គឺ​មួយ​ឯក​តា​សញ្ញា​បណ្ណ និង​មួយ​ភាគហ៊ុន។ ប៉ុន្តែ​បរិមាណ​បញ្ជា​អតិបរមា​របស់​សញ្ញា​ប​ណ្ណ​គឺ១០.០០០ (មួយ​ម៉ឺន) ឯក​តា​សញ្ញា​បណ្ណ ខណៈដែល​បរិមាណ​បញ្ជា​អតិបរិមា​របស់​ភាគហ៊ុន​មិនត្រូវ​បានកំណត់​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here