ចំណេះដឹង!តើ​វិស័យ​ធានារ៉ាប់រង​មាន​អត្ថប្រយោជន៍​អ្វីខ្លះ?

ដោយៈ សាវុធ

ភ្នំពេញៈ ថ្ងៃមុខ​យ៉ាងណា​គ្មាន​អ្នកណា​មើល​ដឹង​នោះទេ​ថា មាន​លាភ​មានសំណាង គ្រោះថ្នាក់ ឈឺ​ថ្កាត់ ជួប​អាសន្ន គឺ​សុទ្ធតែជា​រឿង​ដែល​មិនអាច​ព្រៀងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលដែល​អ្នកទិញ​ធានារ៉ាប់រង​មានន័យថា អ្នក​ផ្ទេរ​ថ្លៃ​ដែល​អ្នក​បាត់បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជិវិត បង់​ជូន​ថ្លៃ​ដែល​បាត់បង់​នោះ​ជំនួស​អ្នក​វិញ។ ក្រុមហ៊ុន​ធានារ៉ាប់រង​ជិវិត វិនិយោគ​ទៅលើ​កញ្ចប់​សុ​វ​ត្ដិ​ភាព ព្រមទាំង​បង់​ជូន​អ្នក​វិញ​នៅពេល ដែលមាន​ការទាមទារ។

អា​ស្រ​យ័​ហេតុនេះហើយ អ្នក​ពុំគួរ​រំពឹង​ទាំងស្រុង​ទៅលើ​ខ្លួន​អ្នក ឬ​អ្នក​ជុំវិញ​ពេក​នោះទេ ព្រោះ​នៅពេលដែល​អ្នក​បាត់បង់​សមត្ថភាព ក្នុងការ​រកលុយ អ្នក​ប្រាកដជា​ទុក្ខលំបាក។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​ធានារ៉ាប់រង៖

  • មានផ្ទះ​ផ្ទាល់ខ្លួន ពីព្រោះ​ម្ចាស់ផ្ទះ ត្រូវការ​ដឹងថា​ផ្ទះ​របស់​អ្នក​ត្រូវបាន​ការពារ។
  • ជិះ​យានជំនិះ ពីព្រោះ​មាន​មនុស្ស​ចំនួន​តិច​ណាស់ ដែលមាន​លទ្ធភាព​សម្រាប់​ថ្លៃ​ជួសជុល ថ្លៃ​ថែទាំ​សុខភាព និង​ចំណាយ​ដែល​ទាក់ទង​ទៅនឹង​របួសផ្សេង។
  • ថែទាំ​ជីវភាព​រស់នៅ​របស់​អ្នក ប្រសិនបើ​អ្នកធ្វើការ​លែងកើត ឬក៏​មាន​ជំងឺ​ធ្ងន់ធ្ងរ។

ផ្ដល់ជូន​គ្រួសារ​អ្នក​ដូចជា​លុយ​បុណ្យ​នៅ​ថ្ងៃ​បុណ្យសព​របស់​អ្នក។

  • រ៉ាប់រង​ហានិភ័យ ចំពោះ​ការបើក​ជំនួញ​ខ្នាតតូច ឬក៏​ជា​កសិដ្ឋាន​លក្ខ​ណះ​គ្រួសារ។
  • ធ្វើដំណើរ​កំសាន្ត ដោយ​គ្មាន​ការបារម្ភ ដោយ​ការរំសាយ​ថ្លៃ​សំបុត្រ​យន្តហោះ ឬក៏​បញ្ហា​អ្វីមួយ​៕Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here