ដោយៈ សាវុធ
ភ្នំពេញៈ នៅពេលដែលអ្នកមកដល់វ័យជំទង់ អ្នកចាប់ផ្ដើមអភិវឌ្ឍន៍ខ្លួនឯងនូវភាពឯករជ្យ។ ពួកគេក្លាយជាមនុស្សម្នាក់ ដែលមានភាពទំនួលខុសត្រូវ ជាមនុស្សពេញវ័យមួយរូប។
ការងារក្រៅម៉ោង គឺជាជម្រើសដំបូងដែលពួកគេកំពុងពិចារណា។វាបានផ្ដល់ប្រាក់ចំណូល និងអាចទទួលបាននូវបទពិសោធន៍មួយ ដ៏មានតម្លៃថែមទៀតផង។
ទាំងនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិសម្រាប់សិស្សនិស្សិត ដែលធ្វើការបណ្ដើរហើយរៀនបណ្ដើរ។
គុណសម្បត្តិ
- ទទួលបានបទពិសោធន៍ ពួកគេបានស្វែងរកការងារ និងយល់ពីដំណើរការនៃការសំភាសន៍ នេះគឺជាបទពិសោធន៍ ដែលមិនអាចកាត់ថ្លៃបាន ហើយវាក៏អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀប ដែលសង្គមរបស់យើងសព្វថ្ងៃ។
- មានទំនួលទទួលខុសត្រូវបានច្រើន អ្នកទទួលបានបទពិសោធន៍ជាក់ស្ដែងនិង
ភាពទទួលខុសត្រូវនៅក្នុងវិស័យការងារ ដែលសិស្សដទៃបានសិស្សស្វែងយត្រឹមតែទ្រឹស្ដី។ វាងាយស្រួលសម្រាប់អ្នក សម្រាប់សរសេរលិខិតអមឯកសារ (cover letter) សម្រាប់ការងារនៅថ្ងៃអនាគតរបស់អ្នកផង។
- ទទួលបានការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ វាអាចឲ្យនិស្សិតអាចបង់ថ្លៃសាកកវិទ្យាល័យដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវការជំនួយពីគ្រួសាររបស់ពួកគេ។
- រៀនអំពីជំនាញផ្ទាល់ខ្លួន ដើម្បីដោះស្រាយជាមួយប្រធាន បុគ្គលិករួមការងារ យុវវ័យ ត្រូវយល់ថាម្ចាស់ក្រុមហ៊ុនត្រូវការរកបុគ្គលិករបៀមម៉េច ដូចជា ការគោរព និងទំនាក់ទំនងល្អ និងសមត្ថភាពក្នុងការធ្វើការជាមួយអ្នកដទៃ។
គុណវិបិត្ត
- មិនសូវមានពេលវេលាសម្រាប់ស្វ័យសិក្សា៖ នៅពេលនោះ ទម្ងន់ការងារនិងពេលវេលាសម្រាប់ស្វ័យសិក្សា អាចមានការប៉ះពាល់គ្នា បើអ្នកមិនបានបែងចែកពេលវេលាបានល្អ។
- ឆាប់មានសម្ពាធ៖ ធម្មតាពេលមានការងារធ្វើផង ហើយថែមទាំងការងារសាលាបន្ថែមពីលើទៀត នោះអ្នកនឹងឆាប់មានសម្ពាធ និងស្ត្រេសច្រើន។
- ឧស្សាហ៍អវត្តមាន៖ ពេលខ្លះ មេរបស់អ្នកអាចហៅទៅចូលរួមកិច្ចប្រជុំ ឬធ្វើការថែមម៉ោង ដែលជានិច្ចជាការប៉ះពាល់ ដល់អវត្តមាននៅសាលាជាដើម៕ Spean៕