អ្នកជំនាញៈ ការ​វិយោគ​លើ​វិស័យ​អចលនទ្រព្យ​នឹង​ស្ទុះ​ងើបឡើង​វិញ​លឿន​បន្ទាប់​វិបត្តិ​កូ​វីដ១៩បញ្ចប់

ដោយៈ លក្ខិណា

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​ជាច្រើន​បាន​ជឿជាក់ថា នៅពេល​វិបត្តិ​កូ​វីដ១៩បានបញ្ចប់ ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នឹង​ចាប់ផ្ដើម​មាន​សន្ទុះ​ងើបឡើង​វិញ ខណៈ​ទោះបីជា​កំពុងស្ថិត​នៅក្នុង​វិបត្តិ​យ៉ាងណាក្ដី​ក៏​សកម្មភាព​នៃ​ការវិនិយោគ​និង​ទិញ​លក់​អចលនទ្រព្យ​នៅតែ​មើលឃើញថា​មានដំណើរ​ការ​ដដែល។

លោក​ឌឹ​ត ច​ណ្ណា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បានឱ្យដឹង​នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ​ថា បើសិនជា​វិបត្តិ​កូ​វីដ១៩បានបញ្ចប់​នៅពេល​ឆាប់​ឬ​អាចនិយាយបាន​នៅមុខ​ដំណាច់ឆ្នាំ២០២១នេះ វិស័យ​អចលនទ្រព្យ​អាច​នឹង​ស្ដារឡើងវិញ​ដោយ​អាច​ទាក់ទាញ​ការវិនិយោគ​ពី​ខាងក្រៅ និង​ក្នុងប្រទេស​ឱ្យមាន​សកម្មភាព​ឡើងវិញ​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បា​ថ្លែងថា “យើង​ឃើញថា​មួយរយៈ​នេះ ស្ថានភាព​អចលនទ្រព្យ​នៅ​ទ្រឹង​បន្តិច ប៉ុន្តែ​បើសិនជា​ស្ថានភាព​ឆាប់​ដោះស្រាយបាន ហើយ​ឆាប់​ចប់ ខ្ញុំ​គិតថា​វិស័យ​អចលនទ្រព្យ​នឹងមិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​នេះ​នោះទេ ហើយ​អាច​រុញឱ្យ​ស្ថានភាព​ត្រលប់​ទៅ​ល្អប្រសើរ​ឡើងវិញ​បាន” ។

លោក​បាន​បន្តថា នៅក្នុងពេល​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ វិស័យ​អចលនទ្រព្យ​ស្ទើរតែ​គ្រប់ផ្នែក​ក៏បាន​ជួប​បញ្ហា​ដូចជា​ការទិញ​លក់ ការជួល​ទៅលើ​ដីធ្លី លំនៅឋាន ខុន​ដូ និង​ផ្នែកផ្សេងៗទៀត ហើយ​នៅពេលដែល​ចប់​កូ​វីដ១៩ ផ្នែក​ទាំងនោះ​នឹង​ងើបឡើង​ដំណាលគ្នា​ទាំង​ការទិញ​លក់​ដី ទាំង​តម្លៃ ជាដើម។

លោក​សំ សុខ​នឿន​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បានឱ្យដឹងថា ជាការ​ពិតណាស់​នៅក្នុង​វិបត្តិ​កូ​វីដ១៩ ផលប៉ះពាល់​ទៅលើ​ដីធ្លី​និង​អចលនទ្រព្យ​ផ្សេងទៀត គឺមាន​ទំហំ​ធំ​ជាពិសេស​នៅពេល​បិទ​ខ្ទប់​តំបន់​ដែលមាន​ការឆ្លង​រាលដាល​ខ្ពស់។

លោក​បាន​បន្តថា យ៉ាងណាក្ដី​ពួកយើង​ជឿជាក់ថា​រដ្ឋាភិបាល​នឹង​ទប់ស្កាត់​ការឆ្លង​នេះ​បានឆាប់ៗ ហើយនឹង​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​មាន​សន្ទុះ​ងើបឡើង​វិញ​ដូចនឹង​មុនពេល​មាន​វិបត្តិ។

លោក​បន្តថា តាំងពី​ឆ្នាំ២០២០មក វិស័យ​អចលនទ្រព្យ​ទាំងមូល​នៅ​កម្ពុជា​គឺ​បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម ដោយ​បាត់បង់​នូវ​សកម្មភាព​នៃ​ការវិនិយោគ​ពី​ខាងក្រៅ និង​ខាងក្នុង សកម្មភាព​នៃ​ការទិញ​លក់​ជាដើម។ ប៉ុន្តែ​យ៉ាងណា​បើ​ធៀប​នឹង​ប្រទេសជិតខាង​ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​ជាង ដោយ​បណ្ដា​ធនាគារ​មួយ​ចំ​នួ​នៅតែ​បន្ត​ផ្ដល់​កម្ចី​ក្នុង​វិស័យនេះ ដើម្បី​វិនិយោគិន ហើយ​ការទិញ​លក់​ក៏​នៅតែមាន​ជា​ហូរហែ​ដែរ​ជាពិសេស​តំបន់​ដែលមាន​សក្ដានុពល​ក្នុងការ​វិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here