តើ​និស្សិត​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មានឱកាស​ការងារ​នៅទីណា​ខ្លះ?

ដោយៈ គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ការជ្រើសរើស​សិក្សា​លើ​មុខវិជ្ជា​អ្វីមួយ នឹង​អាច​កំណត់​វាសនា​ឬ​ផ្លូវ​ដើរ​ក្នុង​ជីវិត​របស់​អ្នក ប៉ុន្តែ​មិនមែន​ទាំងអស់​ទេ។

ការសិក្សា​លើ​ជំនាញ​អ្វីមួយ ក្រៅពី​ពិនិត្យ វិភាគ​ទៅលើ​ចំណង់​ចំណូលចិត្ត ទេពកោសល្យ អ្នក​ក៏ត្រូវ​សិក្សា​លើ​និន្នាការ​សេដ្ឋកិច្ចសង្គម​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចុះ​អ្នកសិក្សា​លើ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​មានការ​ងារ​បែបណា ដែល​អ្នក​អាច​ធ្វើបាន? គេហទំព័រ​ហិរញ្ញវត្ថុ​ដំបូង​គេ​នៅ​កម្ពុជា Cambodiafinancialtimes.comសូម​លើកយក​ការងារសំខាន់ៗ ដែល​អ្នកសិក្សា​ជំនាញ​ខាងលើនេះ​អាចធ្វើ​បាន​ដូចជា ទី១ ជា​អ្នកវិភាគ​ថវិកា ទី២ អ្នកសេដ្ឋកិច្ច ទី៣ អ្នកវិភាគ​ឧស្សាហកម្ម ទី៤ Field Marketing Associate ទី៥ ជំនួយការ​ហិរញ្ញវត្ថុ ទី៦ គណនេយ្យករ ទី៧ បុគ្គលិក​ធនាគារ ទី៨ ប្រឹក្សា​យោបល់​ពី​ជំនួញ និង​ហិរញវត្ថុ ទី៩ បម្រើការ​ក្នុង​វិស័យ​សាធារណៈផ្សេងៗ និង ការងារ​ជាច្រើន​ទៀត ដែល​អ្នក​អាច​ធ្វើបាន​អាស្រ័យ​លើ​ចំណូលចិត្ត ទេពកោសល្យ ឱកាស​ហុច​ឲ្យ​សំរាប់​អ្នក។

ហេតុនេះ ការសិក្សា​ជំនាញ​អ្វីមួយ អ្នកសិក្សា​ត្រូវតែ​សំរួច​គោលដៅ​របស់​អ្នក ដើម្បី​ទៅ​ឲ្យ​ដល់​គោលបំណង​ធំ ឬ​ក្តី​សុបិន​ធំ​បំផុត​របស់​អ្នកនា​ពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here