ចំណេះដឹង! ទម្លាប់​សាមញ្ញ​ប្រចាំថ្ងៃ​ទាំង៧យ៉ាង​ដែល​អាចជួយ​ជីវិត​អ្នក​ឱ្យកាន់តែ​ប្រសើរ​ជាង​មុន

ដោយៈ សាវុធ

ភ្នំពេញៈ ការ​បំបែក​ឧបសគ្គ​គ្រប់យ៉ាង ដែល​ទាញ​មិនឱ្យ​មនុស្ស​សម្រេច​ស្នាដៃ​ឬ​ជោគជ័យ​ធំដុំ នឹង​តម្រូវឱ្យមាន​ការផ្លាស់ប្តូ​រ​មួយចំនួន និង​ព្យាយាម​បង្កើត​ទម្លាប់ល្អៗឱ្យបាន​ច្រើន​យកមកអនុវត្ត​ជាប្រចាំ។

ខាងក្រោម​នេះ​ជា​ទម្លាប់ ដែល​មនុស្ស​មួយចំនួន​អនុវត្តន៍៍ ដើម្បី​ស្វែងរក​ជោគជ័យ​ទាំង​ក្នុង​ពាណិជ្ជកម្ម​និង​ក្នុង​ជីវិត៖

ទី១) បិទ​សំឡេង​រំខាន​ពី​ទូរ​សព្ទ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើទោះជា​មានការ​ងា​រម​មា​ញឹក​យ៉ាងណាក៏ដោយ ក៏​លោកអ្នក​នៅតែ​អាចមាន​ពេល​សម្រាក​ខ្លះ ដើម្បី​ជម្រុះ​ក្តីបារម្ភ និង​គិត​ឱ្យ​ហួស​ពី​ការងារ ចំពោះមុខ​បានជា​និច្ច។ គន្លឹះ​សំខាន់បំផុត ក្នុងការ​គ្រប់គ្រង​ពេលវេលា​នា​សម័យ​បច្ចេកវិទ្យា​នេះ គឺ​ត្រូវ​ទុក​ទូរ​សព្ទ​យ៉ាងណា​កុំឱ្យ​រំខាន។

មនុស្ស​ប្រើប្រាស់​ទូរ​សព្ទ ដើម្បី​ជា​ឧបករណ៍​សម្រួល​ដល់​ទំនាក់ទំនង​ប្រចាំថ្ងៃ ប៉ុន្តែ​បែរជា​សព្វថ្ងៃនេះ មនុស្ស​ភាគច្រើន​ទទួលយក​ការរំខាន ពី​ទូរ​សព្ទ​ស្ទើរ​គ្រប់ពេល​ដោយ​មិនដឹង​ខ្លួន​ទៅវិញ។

ទី២) ហាត់ប្រាណ​រាល់​ព្រឹក

លោក​អ្នកនឹង​ភ្ញាក់ផ្អើល ចំពោះ​របៀប​ដែល​លំ​ហាត់ប្រាណ ជួយ​ប្រុងប្រៀប​ចិត្ត​និង​រាងកាយ​លោក អ្នក​សម្រាប់​ការងារ​ពេញ​មួយថ្ងៃ។ លំ​ហាត់ប្រាណ នឹង​ជួយ​លោកអ្នក​បង្កើត​ភាពស្រស់​ស្រាយ និង​គំនិត​វិជ្ជមាន​ច្រើន​ចំពោះ​ការងារ​និង​ជីវិត។

ទម្លាប់​ហាត់ប្រាណ​រាល់​ព្រឹក មាន​សារៈសំខាន់​ណាស់​ចំពោះ​ជីវិត ដែលមាន​សុខភាព​ល្អ។

ទី៣) លុបបំបាត់​ពាក្យ​ប្រសិនបើ

ពាក្យ​មនុស្ស​និយាយ​អាចមាន​អំណាច​ដូច​ផ្លែដាវ​ដែរ។ ភាសា​របស់​មនុស្ស ទោះជា​ក្នុង​សម្តី ឬ​ក្នុង​ទម្រង់​សំណេរ​ត្រូវតែមាន​លក្ខណៈ​ច្បាស់លាស់ និង​ផ្តោត​ឱ្យចំ​គោលដៅ។ មនុស្ស​ខ្លះ មាន​ទម្លាប់​ប្រើប្រាស់​ពាក្យ​បញ្ជាក់​លក្ខ​ខ​ណ្ខ​ច្រើន ជាង​ការបង្ហាញ​ឆន្ទៈ​ពិតប្រាកដ។

ប៉ុន្តែ​សូម​ចងចាំ​ទុក​ថា ពាក្យសម្តី​អាច​សម្រួច​ផ្នត់គំនិត​មនុស្ស​បាន ដូច្នេះ​បើ​លោកអ្នក​លុបបំបាត់​ពាក្យ “ប្រសិនបើ” ចេញពី​ការនិយាយ​ប្រចាំថ្ងៃ ហើយ​ចាប់ផ្តើម​ប្រើប្រាស់​ពាក្យ ដែល​បញ្ជាក់​ច្បាប់ទម្លាប់​ច្បាស់លាស់​ជំនួស​វិញ មនុស្ស​ជុំវិញខ្លួន​នឹង​យល់បាន​យ៉ាង​ងាយស្រួល។

ទី៤) និយាយ​បដិសេធ

មនុស្សម្នាក់ៗសុទ្ធ​តែមាន​គោលដៅធំៗ កំណត់ទុក​សម្រាប់​ការងារ​និង​ជីវិត។ ក្នុង​ដំណើរ​ជីវិត​ប្រចាំថ្ងៃ មានឱកាសល្អៗជាច្រើន​កើតឡើង​ជា​ញឹកញាប់។ ទោះជា​យ៉ាងណា​នៅពេល​ឱកាសនីមួយៗកើតឡើង សូម​សួរ​ខ្លួនឯង​ថា តើ​ឱកាស​នេះ​នឹងមាន​ផលប៉ះពាល់​អ្វីដែល​គោលដៅ​ធំ​របស់លោក​អ្នក​ទេ?។

បើ​ឱកាស​នោះ មិនបាន​ជួយ​អ្វី ក្នុងការ​សម្រេច​គោលដៅ​របស់លោក អ្នក​ទេ លោកអ្នក​គួរតែ​ច្រានចោល និង​បន្តដំណើរ​ទៅរក​គោលដៅ​ពិតប្រាកដ​វិញ។

ទី៥) ប្តូរ​ពី​ការទាក់ទង​តាម​បច្ចេកវិទ្យា​មកជួប​គ្នា​ផ្ទាល់​វិញ

សព្វថ្ងៃនេះ​មនុស្ស​ងាយ​នឹង​ភ្លេចខ្លួន ក្នុងការ​ឆ្លើយឆ្លង ឬ​រង់ចាំ​ការឆ្លើយតប​សារ​ក្នុងពេល​សម្រេចចិត្ត​ធ្វើ​អ្វីមួយ។ គេ​ភ្លេច​ថា​ការជួបប្រជុំ​ទល់មុខ​គ្នា មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​សម្រេចចិត្តភ្លាមៗប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​របៀប​នៃ​ទំនាក់ទំនង ដែលមាន​ភាពច្បាស់​លា ស់​និង​ជា​ទម្រង់​នៃ​ការឱ្យ​តម្លៃពិត​ប្រាកដ ដល់ដៃ​គូសន្ទនា​ទៀតផង។ ហើយ​សូម​កុំភ្លេចថា ទំនាក់ទំនង​ដោយ​ប្រយោល​ខ្លះ អាច​នឹង​នាំទៅរក​ការយល់ច្រឡំ​បាន​យ៉ាង​ងាយ។

ទី៦) ធ្វើ​កិច្ចការ​ណា​ដែល​លំបាក​ខ្លាំង​មុនគេ

យើង​ច្រើនតែ​ពន្យា​ពេលធ្វើ​កិច្ចការ ដែល​ត្រូវធ្វើ​រហូតដល់​ការងារ​នោះ​គរ​ឡើង​កាន់តែច្រើន និង​ធ្វើឱ្យ​លែង​ដឹងថា ត្រូវ​ចាប់​ផ្តើមធ្វើ​កិច្ចការ​ណា​មុន និង​កិច្ចការ​ណា​បន្ទាប់។ ក្នុងករណី​បែបនេះ លោកអ្នក​ត្រូវ​សម្រេចចិត្ត ជ្រើសរើស​ធ្វើ​កិច្ចការ​ណា ដែល​លំបាក​ខ្លាំង​មុនគេ។

ការជម្រះ​កិច្ច​ការដែល​លំបាក​ខ្លាំង ពី​បញ្ជី​ការងារ​នឹង​បើកផ្លូវ​ឱ្យ​លោក អ្នកធ្វើ​កិច្ចការ​ផ្សេងទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ទី៧) ជៀសវាង​ការ​ញៀន​បណ្តាញ​សង្គម

មាន​ផ្លូវ​ច្រើនណាស់ ដើម្បី​ទៅដល់​ជោគជ័យ​ក្នុង​ជីវិត ប៉ុន្តែ​សារៈសំខាន់​នៃ​ការប្រឹងប្រែង​ធ្វើការ​ប្រចាំ​ថ្ងៃជា​ផ្លូវ ដែល​សំខាន់​ជាងគេ​បំផុត។ ទោះជា​មនុស្ស​រវល់​ខ្លាំង​យ៉ាងណា​ក៏​គេ​នៅតែមាន​ពេល​អាច​គ្រប់គ្រង​ការងារ និង​ជីវិត​ឱ្យមាន​តុល្យភាព​បាន តាមរយៈ​ការចេះ​រៀបចំ​អាទិភាព​ដែរ។

គន្លឹះ​រៀបចំ​អាទិភាព​ឱ្យបាន​ល្អ​បំផុត គឺ​ត្រូវ​ជៀសវាង​រាល់​សកម្មភាព​រំខាន​ទាំងអស់។ មនុស្ស​ភាគច្រើន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ភ្លេចខ្លួន ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​បង្ហោះ​រូបភាព ចែករំលែក​អ្វីដែល​មិន​សំខាន់ និង​ឆ្លើយឆ្លង​សារ​ដែល​មិនចាំបាច់​ដោយ​ស្ទើរតែ​មិនដឹង​ខ្លួន​ផង។

សកម្មភាព​ខ្ជះខ្ជាយ​ពេលវេលា​ទាំងអស់នេះ កើតឡើង​ដោយសារ​ការមិន​បានរៀបចំ​កំណត់​អាទិភាព​ច្បាស់លាស់៕ Khmerinkorea៕

LEAVE A REPLY

Please enter your comment!
Please enter your name here