ចំណេះដឹង! ហេតុអ្វី​គួរ​យល់ដឹង​អ្វី​ជាការ​ដេញថ្លៃ?

ដោយៈ សាវុធ

ភ្នំពេញៈ ការដេញថ្លៃ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ទំនិញ ឬ​ទ្រព្យសម្បត្តិ​ត្រូវបាន​លក់​ទៅអោយ​អ្នក​ដែល​បាន​ដេញថ្លៃ​ខ្ពស់បំផុត។ ដោយ​បើកទូលាយ​ដល់​សាធារណៈ ការលក់​ដេញថ្លៃ​ធានា​នូវ​ការដេញថ្លៃ​ដ៏​ធំ​ទូលាយ ហើយ​ជួនកាល​វត្ថុ​នៅ​កន្លែង​ដេញថ្លៃ អាច​នាំមក​នូវ​តម្លៃ​ខ្ពស់​គួរឱ្យភ្ញាក់ផ្អើល។

អ្នកដេញថ្លៃ​ក៏​បង្កើត​ទីផ្សារ​ផ្ទាល់ខ្លួន របស់​ពួកគេ​ដោយ​កំណត់ថា តើ​បុគ្គល​ម្នាក់​មួយណា​ហ៊ាន​ចំណាយលុយ​សម្រាប់​ទំនិញ ដែល​ដាក់​បង្ហាញ​នូវ​តម្លៃ​ខ្ពស់ជាង​តម្លៃ​ត្រូវបាន​កំណត់ដោយ​អ្នកលក់។ មានការ​ដេញថ្លៃ​ជាច្រើន​ប្រភេទ ដែល​បាន​ធ្វើឡើង​នៅ​ជុំវិញ​ពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុង​ការដេញថ្លៃ​ជា​ភាសា​អង់គ្លេស ហៅថា Auction វា​ជា​របៀប​មួយ​ត្រូវបាន​ណែនាំ​ដល់​ហ្វូងមនុស្ស និង​សមាជិក​នៃ​ការដេញថ្លៃ​ជា​សាធារណៈ នៅលើ​វត្ថុ​មួយ​នោះ​ដោយ​បង្កើន​តម្លៃយឺតៗ រហូតដល់​អ្នក​ទាំងអស់​គ្នា ចេញទៅ​ក្រៅ​ដោយ​ទុក​តែ​អ្នកឈ្នះ​នៃ​ការលក់​ដេញថ្លៃ​ណា​ដែល​ហ៊ាន​បង់​តម្លៃ​ខ្ពស់​ជាងគេ។

ការដេញថ្លៃ​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នកដេញថ្លៃ​ម្នាក់ ដែលជា​អ្នករក្សា​ការដេញថ្លៃ និង​កំណត់​អ្នកឈ្នះ​ចុងក្រោយ។ ក្នុង​ករណីខ្លះ​អ្នកលក់​អាច​កំណត់​ការដេញថ្លៃ​អប្បបរមា​ដើម្បី​ធានាថា វត្ថុ​នឹងមិន​លក់​នៅ​ខាងក្រោម​តម្លៃ​ជាក់លាក់​ណាមួយ។ មាន​ក្រុមហ៊ុន​ដេញថ្លៃល្បីៗ ដូចជា​ក្រុមហ៊ុន Sotheby មាន​ជំនាញ​ខាង​ដេញថ្លៃ​ដូចជា​ផ្ទះ គ្រឿងអលង្ការ​ជាដើម។

នៅក្នុង​ការដេញថ្លៃ​មួយ​ផ្សេងទៀត គេ​ហៅថា ការដេញថ្លៃ​បែប​ហូ​ឡង់។ អ្នកលក់​ដេញថ្លៃ​ចាប់ផ្តើម កំណត់​តម្លៃ​ហើយ​បន្ទាប់មក​បន្ថយ​វា។ សមាជិក​នៃ​ក្រុមមនុស្ស​ដែល​ដេញថ្លៃ គឺ​ត្រូវ​ស្ដាប់​ពី​តម្លៃ​រហូតដល់​តម្លៃ​ដែល​ពួកគេ​ចូលចិត្ត។ ការដេញថ្លៃ​បែប​ហូ​ឡង់​ក៏​អាច​ត្រូវបាន​ប្រើ ដើម្បី​លក់​គ្រឿង​ច្រើន​ប្រភេទ​នៃ​វត្ថុ​ដូចគ្នា ទៅ​ហ្វូងមនុស្ស​ដ៏​ធំ​មួយ។ ឧទាហរណ៍​មនុស្ស​ម្នាក់​ដែល​លក់​វត្ថុ​ជាច្រើន អាច​អនុញ្ញាតឱ្យ​សមាជិក​ទាំងអស់​ក្នុង​ហ្វូងមនុស្ស​បង់ថ្លៃ​ដូចគ្នា នៅពេលដែល​ការដេញថ្លៃ​មាន​ភាពយុត្តិធម៌​ស្មើរ​គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here