ចំណេះដឹង​ហិរញ្ញវត្ថុ! វិធីសាស្ត្រងាយៗក្នុងការ​គ្រប់គ្រង​លុយ​ក្នុង​គ្រួសារ

ដោយៈ សាវុធ

ភ្នំពេញៈ នៅពេលដែល​ដល់ពេល​រៀបចំ​ការចំណាយ អ្នកមាន​ពី​ជម្រើស​ដែល​អ្នក​ផ្ដោតទៅលើ។ ទីមួយ​គឺ​គម្រោង (ចំនួន​ប្រាក់​ដែល​អ្នក​គិតថា​ប្រាក់ចំណូល​ដែល​អ្នក​បានមក​និង​ចំណាយ​ដែល​អ្នក​គិតថា​និង​ចាយ) ហើយ​ទី​ពីរ​គឺ​តម្លៃ​ជាក់ស្ដែង (ចំនួន​ដែល​អ្នក​បាន​ចំណាយ​ពិតប្រាកដ)។

ថ្ងៃនេះ​យើង​នឹង​នាំយក​របៀប​នៃ​ការ​គ្រប់​ប្រាក់ នៅក្នុង​គ្រួសារ​របស់​អ្នក​ឲ្យ​មាន​ភាពជោគជ័យ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ដាក់​គោលដៅ

នៅពេលដែល​អ្នករៀបចំ​ការចំណាយ​ឲ្យ​មាន​ភាពប្រសើរ។ ឧ​ទា​ហរ​ណ៏ ប្រសិនបើ​គ្រួសារ​មួយ មាន​គម្រោង​ចង់បាន​ផ្ទះ​ផ្ទាល់ ឬក៏​ទិញ​ផ្ទះ​ថ្មី នោះ​ពួកគេ​នឹងមាន​ការកំណត់​គោលដៅ​ច្បាស់លាស់​ក្នុងការ​ចាយវាយ និង​សន្សំ​ប្រាក់។

ទី២) ចាប់ផ្ដើម​ធ្វើការ​លៃលក​ប្រាក់

ការលៃលក អាចជួយ​ឲ្យ​អ្នកមាន​គម្រោង ក្នុង​ការចំណាយ​ប្រចាំខែ​ក្នុង​គ្រួសារ ឧ​ទា​ហរ​ណ៏​ចាយ​ក្រោយ$1,000ក្នុង​មួយខែ។ វា​ពិតជា​អាចជួយ​អ្នក​បាន​ច្រើន​ខ្លាំងណាស់។ ប្រសិនបើ​ចំណាយ​ច្រើនជាង​ចំនូល នោះ​អ្នក​ត្រូវតែ​កាត់បន្ថយ​ចំណាយ​ណា ដែល​ឥតប្រយោជន៍​ដូចជា បាយល្ងាច​នៅ​ហាង​រាល់ថ្ងៃ​ជាដើម។

ទី៣) រាយ​បញ្ជី​ការចំណាយ

រាយ​គ្រប់​រាល់​ការចំណាយ​ប្រចាំខែ​របស់​អ្នក​ដូចជា បំណុល ការថែទាំ​សុខភាព ចំណីអាហារ ធានារ៉ាប់រង ថ្លៃ​ទឹក​ភ្លើង​ទូរស័ព្ទ និង​របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះ។ នៅពេលដែល​អ្នកមាន ការរៀបចំ​ការចំណាយ​របស់​អ្នក បានច្បាស់លាស់ នោះ​អ្នក​នឹងមិន​ជួបប្រទះ​នឹង​វិបត្តិ​ហរ​ញ្ញ​វត្ថុ។ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here