ចំណេះដឹង​ហិរញ្ញវត្ថុ! វិធីសាស្ត្រ​ចំនួន៣នឹង​ជួយ​ឱ្យ​សហគ្រិន​សន្សំ​លុយពេល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង

ដោយៈ សាវុធ

ភ្នំពេញៈ សហគ្រិន​គ្រប់រូប នៅពេល​គាត់​ចាប់ផ្តើម​អាជីវកម្ម​ដំបូង គាត់​មិនសូវ​ជាមាន​ដើមទុន​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​ពួកគាត់​ច្រើនតែ​មានគំនិត​ជាដើម​ទុន​តែម្តង។

ប្រសិនបើ​អ្នកជា​បុគ្គល​ម្នាក់ ក្នុងចំណោម​សហគ្រិន​ទាំងនោះ សូមកុំ​មានការ​ព្រួយបារម្ភ​រឿង​ដើមទុន​អី វិធីសាស្ត្រ​មួយចំនួន​នេះ នឹង​ជួយ​ឱ្យ​អ្នកចំណាយ​ប្រាក់​តិចតួច ពេល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង៖

ទី១) រក​ជួល​ទីតាំង​ដែលមាន​លក្ខណៈ​អំណោយផល​សម្រាប់​សហគ្រិន​ភាព

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពេល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង អ្នក​តែង​គិតគូរ​ក​ទីតាំង​សមស្រប សម្រាប់​អាជីវកម្ម​របស់​អ្នក។ សព្វថ្ងៃ​នៅក្នុង​ក្រុងភ្នំពេញ​នេះ វិស័យ​ស្ថាបត្យកម្ម​ក៏មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ក្លា មាន​អាគារ​ខ្ពស់​ច្រើន​សន្ធឹកសន្ធាប់ ដូច្នេះ​អ្នក​អា​ចរក​ជួល​អាគារ ឬ​រក​ទីតាំង​ណា​ដែល​គេ​ធ្វើការ​លក្ខណៈ​ចែករំលែក ទីតាំង​ក្នុងការ​ធ្វើការ ( Coworking space)។

ទី២) រក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​តម្លៃ​សមរម្យ

នៅពេល​អ្នក​ប្រកប​អាជីវកម្ម ដើម្បីអោយ​មាន​គេ​ស្គាល់​ច្រើន អ្នក​គួរតែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវាកម្ម​តាម​វិធីសាស្ត្រផ្សេង។ ដោយសារ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សព្វថ្ងៃនេះ មានការ​ពេញនិយម​លេង ស្ទើ​គ្រប់​ស្រទាប់រ​ណ្ណៈ​ទាំងអស់ ដូចនេះ​អ្នក​អាច​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​បាន​ដោយ​ចំណាយ​តិច​ទៀតផង។

វិធី​មួយទៀត​អ្នក​អា​ចរក​ដៃគូ​សហការ ដែលជា​អ្នក​ឧបត្ថម្ភ​ដល់​ការផ្សព្វផ្សាយ​របស់​អាជីវ​កម្ម​អ្នក​ក៏បាន។

ទី៣) ចែករំលែក​បទពិសោធ​ន៍​ការងារ​ដល់​បុគ្គលិក​របស់​អ្នក

ពេល​បង្កើត​អាជីវកម្ម​មួយ​ច្បាស់​ណាស់ គឺ​ត្រូវការ​បុគ្គលិក​មកជួយ​ធ្វើការ​អ្នក ព្រោះ​អ្នក​មិនអាច​រ៉ាប់រង​ការងារ​ទាំងអស់​ម្នាក់ឯ​ង​បានឡើយ។ ដូច្នេះហើយ​ដើម្បីអោយ​អ្នកចំណាយ​ប្រាក់​តិច ទៅលើ​ថ្លៃ​កម្លាំង​ពលកម្ម អ្នក​អាច​ស្វែងរក​បុគ្គលិក​ដែលជា​និស្សិត​កំពុង​សិក្សា ឬ​ទើបនឹង​បញ្ចប់​ការសិក្សា​លើ​ជំនាញ ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​អ្នក ដែល​ពួកគាត់​មិនទាន់មាន​បទពិសោធន៍​នៅឡើយ។

អ្នក​អាច​ផ្តល់ឱកាស​អោយ​ពួកគាត់ ទទួលបាន​បទពិសោធ​ន៍​ពី​ការងារ​នេះ ហើយ​អ្នក​អាច​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​គាត់​បន្តិចបន្តួច​ទៅ គាត់​ប្រាកដជា​រីករាយ​ក្នុង​ការធ្វើ​ការជូន​អ្នក​មិន​ខាន។

អ្នកនឹង​លែងមាន​ការបារម្ភ​ទៀតហើយ ប្រសិនបើ​អ្នក​ចង់​បង្កើត​អាជីវកម្ម ប៉ុន្តែ​អ្នកមាន​ប្រាក់​តិចតួច ព្រោះ​អ្នក​បានដឹង​ពី​តិច​និក ដែល​ស្ពាន​បាន​ស្វែងរក ដើម្បី​ជួយ​អ្នក​សន្សំ​ប្រា​ក់បាន​ខ្លះ ដោយ​កាត់បន្ថយ​ពី​ការចំណាយ​ប្រាក់​ច្រើន មក​ចំណាយ​តិច​តូច​វិញ៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here