តើ​អ្វី​ជា​យុទ្ធសាស្ត្រ​នៃ​ការចចារ​ឈ្នះ ឈ្នះ​ជាមួយ​រូបមន្ត 5P

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ ការចចារ​មាន​សារៈសំខាន់​ណាស់់ ជាមួយ​ដៃគូ​ក្នុង​ការធ្វើ​ជំនួញ ព្រោះ​សិល្បៈ​នៃ​ការចចារ​នឹង​កំណត់​ភាពជោគជ័យ ឬ​បរាជ័យ​អាស្រ័យ​លើ​សមត្ថភាព និង​ចំណេះដឹង​របស់​បុគ្គល​និមួយ។

តើ​អ្នក​ច​ចារ​ត្រូវ​ឈរលើ​មូលដ្ឋាន​អ្វីខ្លះ? លោក​ឡេង សំអាត សហ​ស្ថាបនិក​ក្រុមហ៊ុន Property Lion Asia បានបង្ហាញ​នូវ​យុ​ទ្ឋ​សាស្ត្រសំខាន់ៗចំនួន៥ចំណុច នោះ​គឺ 5P តើ​អ្វី​ជា 5P?

លោក​សំអាត បាន​ឲ្យ​ដឹងថា យុ​ទ្ឋ​សាស្ត្រ​នេះ​មាន​សារៈសំខាន់​ណាស់ ដែល​អ្នកជំនួញ​ឬ​ដៃគូ​អាជីវកម្ម​នានា​តែងតែ​យកមកប្រើ​ប្រាស់​ដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
  1. Purpose »» Objective

មុនពេល​ចេញទៅ​ច​ចារ​ជាមួយ​ដៃគូរ អ្នក​ត្រូវ​កំនត់​ខ្លួនឯង​អោយ​ច្បាស់​ថា តើ​អ្វីដែល​យើង​ចង់បាន​ពិតប្រាកដ

  1. People »» Know your partner

– អត្ត​ច​រឹក

– ចំណង់​ចំនូលចិត្ត

– តម្រូវការ

– ភាពភ័យខ្លាច​និង​ក្តីបារម្ភ

– ឥទ្ធិពល​និង​លទ្ធភាព​នៃ​ការសំរេចចិត្ត

  1. Plan

– Planing ត្រូវមាន​ផែនការ​ច្បាស់លាស់

– Protocol ត្រូវមាន​សិល្បៈ​ក្នុងការ​និយាយ

– Time ពេលវេលា​ត្រូវតែ​ជាក់លាក់​ហើយ​ទៀងទាត់

  1. Power »» កត្តា​មានប្រៀប

– ROI » Return on investment ផលចំនេញ​អ្វីខ្លះ

– Risk អ្វីខ្លះ​ដែល​អាចធ្វើអោយ​យើង​ខាតបង់

– Roll responsibility បង្កើត​ឥទ្ធិពល​អោយ​សមតុល្យ​មុនពេល​ច​ចារ និង​លទ្ធភាព​នៃ​ការទទួលខុសត្រូវ។

– ពូកែ​ស្តាប់​ហើយ​សង្កេត​រក​ចំនុចខ្សោយរ​បស់ដៃ​គូរ​ច​ចារ

– ត្រូវ​រើសយក​ទីតាំង​ណា ដែលមាន​ប្រៀប​សំរាប់​ខ្លួនឯង

– បង្ហាញ​ពីបទ​ពិសោធន៍ និង​ចំនេះ​ដល់ដៃ​គូរ​ច​ចារ

– គាស់​សក្តានុពល​ដៃគូរ​ច​ចារ​អោយ say « Yes »

  1. Prepare documents

– ត្រូវ​រៀបចំ​ឯកសារ​ណា ដែល​ចាំបាច់​សំរាប់​ការចចារ​នេះ ហើយ​ឯកសារ​ត្រូវតែមាន​គ្រប់គ្រាន់។

– ត្រូវធ្វើ​យ៉ាងណា​អោយដៃ​គូរ​គាត់​យល់ថា​ឈ្នះ

Note: ការចចារ​សំខាន់បំផុត​គឺ​ចិត្ត​និង​អារម្មណ៍

– ចិត្តៈ គឺ​តែងតែ​ចង់​ឈ្នះ​ជានិច្ច

– អារម្មណ៍ៈ គឺ​មានតែ​សោមនស្ស និង ទោមនស្ស

លោក​ឡេង សំអាត​បាន​បញ្ជាក់ថា “យើង​អាច​អោយគេ​ឈ្នះ​ចិត្ត តែ​យើង​ឈ្នះ​អ្វីដែល​យើង​ចង់បាន នោះ​ទើប​ហៅថា​អ្នកជំនាញ​ក្នុង​ការចចារ​ពិតប្រាកដ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here