ការសិក្សា​ថ្មីៈ ភ្នំពេញ​ក្លាយជា​ទីក្រុង​សម្រាប់​ទីស្នាក់ការ​កណ្តាល​សម្រាប់​វិស័យឯកជន​និង​សាធារណៈ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ដោយសា​សរ​ការអភិវឌ្ឍ​ទីក្រុង​មាន​ល្បឿន​លឿន និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗ បាន​លាតសន្ធឹង​នៅ​ទីក្រុង​ភ្នំពេញ ទីក្រុង​មួយ​នេះ​បាន និង​កំពុង​ផ្លាស់ប្តូរ​រូបរាង​របស់ខ្លួន ដែល​ពោរពេញ​ទៅដោយ​តំបន់​ពាណិជ្ជ អាជីវកម្ម និង​ទេសចរណ៍​ប្រកបដោយ​សក្តានុពល។

យោងតាម​របាយការណ៍​ក្រុមហ៊ុន C9 Hotelworks បានបង្ហាញ​ច្បាស់​ណាស់ កត្តា​ជំរុញ​សំខាន់​នៃ​ការផ្លាស់ប្តូរ​សម្រាប់​ទីក្រុង គឺជា​ទីស្នាក់ការ​កណ្តាល​របស់​វិស័យ​ឯកជន និង​សាធារណៈ និង​ទីតាំង​យុទ្ធសាស្ត្រ សម្រាប់​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដ៏​មាន​មហិច្ឆតា​របស់​ចិន។ គម្រោង BRI ឥឡូវនេះ​លាតសន្ធឹង​ពាសពេញ​ប្រទេស​កម្ពុជា ហើយរ​ត់ទៅ​ខាងត្បូង​ឈូង​សមុទ្រ​ថៃ និង​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសិក្សា​នេះ​បាន​បង្ហាញថា “អាស៊ី​គឺជា​ប្រភព​ប្រភព​អ្នកទេសចរ​លេចធ្លោ ដែល​តំណាងឱ្យ​ចំណែក​ទីផ្សារ៧៩ភាគរយ ហើយ៦៦ភាគរយ​នៃ​ចរាចរណ៍​ក្នុង​តំបន់​មកពី​ប្រទេស​ចិនដីគោក” ។

ប្រទេស​ចិន បាន​នាំមុខ​ទីផ្សារ​ប្រភព​ភូមិសាស្ត្រ ខ្ពស់​ជាងគេ​ដែល​គ្របដណ្តប់​ចំនួន ៥២ ភាគរយ បន្ទាប់មក​គឺ​ប្រទេស​ម៉ាឡេស៊ី (៦ ភាគរយ) សហរដ្ឋអាមេរិក (៥ ភាគរយ) ជប៉ុន (៤ ភាគរយ) និង​ថៃ (៤ ភាគរយ)។

ឆ្លុះបញ្ចាំង​ពី​វិធី ដែល​អ្នកធ្វើដំណើរ​ទៅ​ក្រៅប្រទេស កំពុងធ្វើដំណើរ​ទៅក្នុង​វិស័យ​សេវាកម្ម​ស្នាក់នៅ​របាយការណ៍ C9 បាន​បង្ហាញថា មាន​សណ្ឋាគារ​ចំនួន៣១៣ ដែលមាន​បន្ទប់ ១៩.៣៣៧ និង​ផ្ទះសំណាក់​ចំនួន៥២៣ នៅក្នុង​រាជធានី​ភ្នំពេញ​គិត​ត្រឹម​ឆ្នាំ២០២០ ។

សញ្ញា​ច្បាស់​អំពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ជះឥទ្ធិពល​ដល់​វិស័យ​បដិសណ្ឋារកិច្ច​ត្រូវ បាន​បង្ហាញថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​ថ្មី​ចំនួន១៥ ដំណើរការ​ជាមួយ​បន្ទប់​ចំនួន៧.៨៤៩ ដោយ​គម្រោង១៣ទៀត នឹង​ចូល​ទីផ្សារ​នាពេលខាងមុខ។

ចំពោះ​ទីផ្សារ​សណ្ឋាគារ​នៅ​ទីក្រុង មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ចំពោះ​កំណើន​សណ្ឋាគារ​ថ្មី និង​ធំ​ជាង​មុន។

លោក Bill Barnett នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន C9 បាន​មានប្រសាសន៍ថា “២ ឆ្នាំ​ខាងមុខ នឹងមាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ នៅក្នុង​ការផ្គត់ផ្គង់​ក​ន្លែ​ង​ស្នាក់នៅ ខណៈដែល​យីហោ​ថ្មី១០ ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ផ្គត់ផ្គង់​នៅ​ចន្លោះ​ពេលនេះ និង២០២។ ផ្នែក​ផ្សេងទៀត​រួមមាន​ភ្ញៀវទេសចរ និង​វិស័យ​សាជីវកម្ម។

លោក​បាន​បន្តថា“ទីក្រុង​ភ្នំពេញ​ស្ថិតក្នុង​ទីតាំង​កណ្តាល នៃ​ច្រកចេញចូល​ពាណិជ្ជកម្ម​របស់​តំបន់​អាស៊ី ដូចនឹង​មណ្ឌល​ច្រកចេញចូល នៅ​ទីក្រុង​ហ្សា​ការ​តា និង​យ៉ាំង​ហ្គូ​ន​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here