ចំណេះដឹង! សញ្ញា​ទាំងនេះ​បង្ហាញថា​អ្នក​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ក្លាយជា​សហគ្រិន​មួយរូប

ដោយៈ សាវុធ

ភ្នំពេញៈ មនុស្សម្នាក់ៗមាន​ក្តី​ស្រមៃ​មិន​ដូចគ្នា​ទេ អ្នកខ្លះ​ចង់​ក្លាយជា​គ្រូបង្រៀន ជា​គ្រូពេទ្យ ជា​មេធាវី ជា​អ្នកគ្រប់គ្រង ហើយ​អ្នក​ខ្លះទៀត​ចង់​ក្លាយជា​អ្នកជំនួញ​ជាដើម។ ចំពោះ​អ្នក​ដែល​ចង់​ក្លាយជា​អ្នកជំនួញ តើ​មាន​សញ្ញាណ​អ្វីខ្លះ ដែល​បញ្ជាក់ថា​ខ្លួន​អ្នក​អាច​ក្លាយជា​អ្នកជំនួញ​មួយរូប​បាន?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោម​នេះ ជាស​ញ្ញាណ៥ចំណុច​ដែល​យើង នឹង​លើក​យកមក​បង្ហាញ​ពី​លក្ខណៈ​ដែល​បង្ហាញថា​អ្នក​អាច​ក្លាយជា​សហគ្រិន​មួយរូប​បាន៖

ទី១) អ្នកជា​មនុស្ស​ដែល​ជឿជាក់​លើ​ខ្លួនឯង មិន​ងាយ​ជឿ​អ្នកដទៃ

ការ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ជា​កម្លាំង​ជំរុញ​ដ៏​ខ្លាំងក្លា​សម្រាប់​ខ្លួន​អ្នក។ វា​ធ្វើអោយ​អ្នកដើរ​ទៅមុខ​រហូត ដោយ​គ្មាន​ភាព​រុញ​រា ទោះបី​មាន​ឧបសគ្គ​យ៉ាងណាក៏ដោយ។ អ្នកជា​មនុស្ស​ដែល​ម៉ត់ចត់​នឹង​ការងារ គិតគូរ​បាន​វែងឆ្ងាយ អ្នកចេះ​លើកទឹកចិត្ត​ខ្លួនឯង ទុកចិត្ត​និង​ជឿជាក់ នឹង​អ្វីដែល​អ្នក​កំពុង​ធ្វើ​គ្មាន​នរណាម្នាក់ មក​បណ្តុះបង្អាប់​គំនិត​របស់​អ្នក​អោយ​អ្នក​បោះបង់​គំនិត​ខ្លួនឯង ហើយ​ទទួលយក​គំនិត​គេ​ជំនួស​វិញ​បានឡើយ។

ទី២) អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ស្វែងរក​អ្វីដែល​ថ្មី​សម្រាប់​ខ្លួនឯង

អ្នកជា​មនុស្ស​ដែល​ស្រលាញ់​ការរៀនសូត្រ ចង់​ចេះ​ចង់ដឹង​នូវ​អ្វីដែល​ថ្មី​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុនមក។ អ្នក​ចូល​ចិត្តការ​ផ្សង​ព្រ​ង ដែល​ធ្វើអោយ​អ្នករៀន​សូត្រ​បាន​ច្រើន​ពី​ដំណើរ​នៃ​ការ​ផ្សងព្រេង​នោះ។ នៅពេលដែល​អ្នកផ្សេង​ព្រេង វា​នឹង​ធ្វើអោយ​អ្នក​ហ៊ាន​ប្រថុយប្រថាន ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ដោយ​គ្មាន​ភាព​រុញ​រា។

តួយ៉ាង​នៅពេលដែល​អ្នកបង្កើត​អាជីវកម្ម​មួយ មានរឿង​ជាច្រើន​ដែល​អ្នក​ត្រូវ​ប្រឈម​ហើយ រៀន​ដោះស្រាយ​រាល់​បញ្ហា ដែល​នឹង​កើត​ដោយ​គ្មាន​ការរំពឹងទុក។ ដូច្នេះ​បើ​អ្នកជា​មនុស្ស​ដែល​ដែល ចូលចិត្ត​ការរៀនសូត្រ ស្រាប់​ហើយ មិនមាន​បញ្ហា​អ្វី​ឡើយ​សម្រាប់​អ្នក។

ទី៣) អ្នកជា​មនុស្ស​ដែលមាន​គំនិត​បង្កើត​ថ្មី

ប្រាកដ​ណាស់​ក្នុងនាម​អ្នកជា​អ្នករកស៊ី​ម្នាក់ អ្នក​ត្រូវតែ​ជា​មនុស្ស​ដែលមាន​គំនិត   ថ្មីៗ គិត​នូវ​អ្វី​ប្លែក​ខុសពី​គេ ជា​អ្នក​ដែល​ពូកែ​មើលឃើញ​ឱកាស ចាប់យក​ឱកាស​និង​ហ៊ាន​ប្រថុយប្រថាន នឹង​ឧបសគ្គ​គ្រប់បែបយ៉ាង ដើម្បី​ទទួលបាន​ភាពជោគជ័យ។ អ្នកជា​បុគ្គល​ដែល​ស្រលាញ់​ការបង្កើត​ថ្មី ដែលជា​ចំនុច​អំណោយផល អោយ​អ្នក​អាច​ក្លាយជា​អ្នកជំនួញ​ជោគជ័យ​បាន ព្រោះ​អ្នក​ពូកែ​និង​មានគំនិតថ្មីៗរហូត។

ទី៤) អ្នកជា​មនុស្ស​មាន​ជំនាញ​ក្នុងការ​ទំនាក់ទំនង

ការទំនាក់ទំនង មិនមែនជា​រឿង​ឥតប្រយោជន៍​ឡើយ។ ពេលដែល​អ្នកមាន​ទំនាក់ទំនង​ល្អ វា​ជា​អំណោយ ផល​មួយ​ដល់​ល្អ​សម្រាប់​អ្នក ជា​ឱកាស​មួយ​ដែល​ធ្វើអោយ​អ្នកទទួលបាន​ការស្រលាញ់​រាប់អាន និង​ចូល ចិត្ត​ពី​អ្នក​គ្រប់គ្នា​នៅ​ជុំវិញខ្លួន​អ្នក ហើយ​វា​ក៏​ជា​ឱកាស​មួយ​ដែល​ធ្វើអោយ​អ្នកទទួលបាន​ជោគជ័យ​ក្នុង អាជីវកម្ម​ផងដែរ។

ទី៥) អ្នកមាន​គំនិត​ជា​អ្នកដឹកនាំ

អ្នក​គឺជា​មនុស្ស​ដែល​ចេះ​ប្រើ​មនុស្ស អោយ​ត្រូវ​តាម​ចំណេះ​ជំនាញ​របស់គេរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ អ្នកជា​មនុស្ស​ដែលមាន​ភាពឈ្លាសវៃ ចេះ​បត់បែន​តាម​កាលៈទេសៈ ចេះ​ប្រើប្រាស់​ពេលវេលា​និង គ្រប់គ្រង​វា​អោយបាន​ល្អ ដែល​ចេះ​យកលុយ​ទៅ​បង្កើត​លុយ​ធ្វើអោយ​អ្នកទទួលបាន​ជោគជ័យ​ក្នុង អាជីវកម្ម។ពូកែ​ក្នុង​ការសង្កេត​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ។ អ្នកជា​មនុស្ស ដែល​ចេះ​យកលុយ​ទៅ​បង្កើត​លុយ បន្ទាប់ពី​ចេះ​បង្កើត​អ្នក​ក៏​ចេះ​គ្រប់គ្រង​លុយ​ផងដែរ។

ថ្វី​ត្បិត​ថា​គំនិត​ខាងលើនេះ មិនអាច​បញ្ជាក់បាន​ទាំងស្រុង​មែន ប៉ុន្តែ​ស្ពាន​សង្ឃឹមថា វា​នឹង​ជួយ​អ្នក​បាន​ខ្លះ ដើម្បីអោយ​អ្នក​ដឹងថា ខ្លួនឯងបាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ ដើម្បី​ប្រឡូក​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

ប្រសិនបើ​អ្នក​មិនទាន់មាន​ចំណុច​ទាំងនេះ​ទេ អ្នក​អាច​ចាប់ផ្តើម​ពង្រឹង​វាពី​ឥលូវ​នេះ​បាន។ “”អ្នក​ត្រូវ​ចងចាំ​ថា កុំ​បោះបង់​ក្តីសង្ឃឹម​របស់​អ្នក​អោយសោះ ដរាបណា​មានសង្ឃឹម​អ្នកនឹង​ទទួលបាន ជោគជ័យ​នៅ​ថ្ងៃ​ណាមួយ”៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here