ដោយៈ សាវុធ
ភ្នំពេញៈ បញ្ហាហិរញ្ញវត្ថុ នៅតែជាបញ្ហាចោទសម្រាប់មនុស្សម្នាក់ៗ តែពួកគេមិនមានវិធីដោះស្រាយបាន ក្រៅពីបង្កើនបំណុលបន្ថែមទៀតនោះទេ។ ហេតុនេះហើយស្ពាន នឹងប្រាប់ពីគន្លឹះខ្លះសម្រាប់លោក អ្នកដែលតែងតែមានបញ្ហាហិរញ្ញវត្ថុកើតឡើង គួរតែមានលំហូរចំនូលយ៉ាងតិច២ដែរ ។ បើអ្នកមានលំហូរប្រាក់ចំណូល២ តើនឹងមានអ្វីកើតឡើង?។
ទី១) ជៀសវាងវិបត្តិហិរញ្ញវត្ថុ
បើអ្នកមានប្រាក់ចំណូលពី២កន្លែងផ្សេងគ្នា នឹងធ្វើអ្នកមានប្រាក់ចំណូលច្រើនជាងមុន។ បើកាលណាអ្នកប្រាក់ចំណូលច្រើនហើយនោះ បញ្ហាហិរញ្ញវត្ថុមិនងាយនឹងកើតឡើងចំពោះអ្នកឡើយ។
ទី២) សន្សំប្រាក់សម្រាប់វិនិយោគបានលឿន
មិនមែនរឿងចំណែកទេ ដែលមានប្រាក់សន្សំសម្រាប់ធ្វើការវិនិយោគបន្ដ ទៅថ្ងៃមុខនោះ។ អ្នកប្រាក់ប្រាក់ចំណូលច្រើន ធ្វើអោយអ្នកបានដកប្រាក់សន្សំបានច្រើនដូចគ្នា សម្រាប់ធ្វើអាជីវកម្ម ឬវិនិយោគលើអ្វីដែលផ្ដល់ផលចំណេញ ដល់អ្នកនៅថ្ងៃក្រោយបន្តទៀត។
ទី៣) មានពេលលំហែកាយ
នរណា ក៏ដូចនរណាដែរ ពួកគេមិនចង់ចេញដើរកំសាន្តទៅណាទេ បើពួកគេមិនប្រាក់ក្នុងហោប៉ៅផងនោះ ប៉ុន្តែបញ្ហានេះលែងកើតមានទៀតហើយ បើអ្នកមានប្រាក់ចំណូលពីច្រើនកន្លែង ដូចជាអ្នកមានផ្ទះជួល បានចំណូល មួយខែ៤០០ដុល្លារ និងអ្នកធ្វើការ មានប្រាក់បៀវត្សរ៍៣០០ដុល្លារក្នុងមួយខែ នោះឃើញថាចំណូលរបស់អ្នកទ្វេដង ទោះអ្នកសុំច្បាប់ឈប់សំរាក មួយសប្ដាហ៍ក៏អ្នកនៅមានប្រាក់ចំណូលពីការជួលផ្ទះដែរ។
ទី៤) រីករាយជាមួយជីវិតរស់នៅ
អ្នកមានពេលអោយក្រុមគ្រួសារ មានពេលអោយខ្លួនឯងបានច្រើន មានពេលដើរកំសាន្ត ទៅកន្លែងដែលខ្លួនឯងចង់ទៅ ដោយមិនខ្វះពីបញ្ហាថ្ងៃស្អែកបានអីញាំ បើអ្នកមិនធ្វើការទឿតទេ។
ទី៥) មានសេរីភាពហរិញ្ញវត្ថុ
សេរីភាពហិរញ្ញវត្ថុត្រង់ចំណុចនេះ គឺមានន័យថា អ្នក នឹងមិនបាច់ធ្វើការដូចមុនទៀតទេ អ្នកមានប្រាក់ចំណូល ដោយមានដទៃជួយរកអោយអ្នកហើយ ដូចជាបណ្ដុកទុនវិនិយោគ មានអចលនទ្រព្យសម្រាប់ជួល មានអាជីវកម្មដែលមនុស្សអោយមើលការខុសត្រូវជំនួសអ្នកជាដើម៕ Spean៕