តើ​កត្តា​ចិត្តសាស្ត្រ​មាន​សារៈសំខាន់​ដូចម្តេច​សម្រាប់​អាជីវកម្ម​របស់​អ្នក?

ដោយៈ សាវុធ

ភ្នំពេញៈ ជា​រឿង​សំខាន់​ណាស់​សម្រាប់​ម្ចាស់​អាជីវកម្ម ក្នុងការ​ស្វែងយល់​ពី ទឹកចិត្ត​របស់​អតិថិជន​របស់​អ្នក ដឹង​ពី​តម្រូវការ​ចាំបាច់​របស់​មនុស្ស​គ្រប់រូប ក្នុង​កាលៈទេសៈ​ណាមួយ​ដែល​សាក​សម​នោះ។

ជាទូទៅ​មនុស្ស​តែងតែ​ទិញ នូវ​របស់​ដែល​ចង់បាន​ជាង របស់​ដែលមាន​តម្រូវការ​ពិតប្រាកដ ព្រោះ​ពួកគេ​ត្រូវបាន​គេ​ទាក់ទាញ​ដោយ​អារម្មណ៍​ច្រើនជាង។ ដូច្នេះ​ចំនេះដឹង​ខាង​ចិត្តសាស្ត្រ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ម្ចាស់​អាជីវកម្ម។ មើល​ចំណុច​ខាងក្រោម​នេះ ជាហេតុ​ផល​ដែល​អ្នកយក​ទុកដាក់​សម្រាប់​ជំនាញ​នេះ។

ទី១) ដឹង​ពី​តម្រូវការ​អតិថិជន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មិនមាន​មនុស្ស​ច្រើន​ទេ ដែលមាន​ជំនាញ​ក្នុង​ការដឹង ពី​តម្រូវការ​របស់​អតិថិជន​របស់​អ្នកនោះ ព្រោះ​ម្ចាស់​អាជីវកម្ម​មួយចំនួន មិនបាន​ស្វែងយល់​អោយបាន​ស៊ីជម្រៅ​ពី ចិត្ត​អតិថិជន​របស់​ពួកគេ​ទេ ពួកគេ​គិតតែ​ព្យាយាម​ខំ បញ្ចុះបញ្ចូល​អោយ​អតិថិជន​របស់គេ​ទិញ​ផលិតផល​របស់គេ​ប៉ុណ្ណោះ។

ការដែល​អ្នកមាន​ចំណេះ​ខាង​ដឹង​ខាង​ចិត្តសាស្ត្រ ធ្វើអោយ​អ្នក​អាច​កំណត់​អំពី​ផលិតផល​របស់​អ្នក ត្រូវ​ជាមួយ​អតិថិជន​វ័យ​ណា​ជាងគេ។

ទី២) ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម

មនុស្ស​តែងតែ​ត្រូវបាន​គេ ធ្វើការ​បញ្ចុះបញ្ចូល​ការ​ដោយ​ការផ្សាយផ្សេងៗ ប៉ុន្តែ​ការផ្សព្វផ្សាយ​នោះ​មិនមាន​រូបភាព​ដូចគ្នា​នោះទេ ទៀតសោត​ដូច​ការធ្វើ​វី​ឌី​អូ​ពាណិជ្ជកម្ម​ដូចគ្នា ក្រុមហ៊ុន​ធំ​មួយចំនួន ខិតខំ​ចំណាយ​ប្រាក់​សម្រាប់​ការធ្វើ​វី​ឌី​អូ ជាច្រើន​សម្រាប់​ការដាក់​ផ្សាយពាណិជ្ជកម្ម​លើ​កញ្ចក់​ទូរ​ស្សន៍​ជាដើម ទោះបី​គេ​មាន​ឃ្លី​ប រួចហើយ​ក៏ដោយ ក៏​ពួកគេ​ព្យាយាម​ធ្វើ​វី​ឌី​អូ​បន្ថែមទៀត សួរថា​ហេតុអ្វី​ទៅ ? គឺ​ព្រោះ​ឃ្លី​ប​ពាណិជ្ជកម្ម​នីមួយ​មាន​គោលដៅ​ខុសគ្នា ដូចជា គេ​ធ្វើ​ស្ព​ត​សម្រាប់​យុវវ័យ ដូច្នេះ​គេ​ធ្វើ​បែប​យុវវ័យ និង​បើ​សម្រាប់​ផ្សព្វ​សម្រាប់​អ្នក​រៀប​អាពាហ៍ពិពាហ៍ នោះ​ពួកគេ​ប្រើ​វី​ឌី​អូ​ផ្សេង​ដូចជា មាន​រង្វាន់​ឈ្នះ​បាន​ទៅ​ក្រៀប​ទឹកឃ្មុំ​នៅក្រៅ​ប្រទេស​ជាដើម។

ដូច្នេះ រាល់​ការធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម អ្នក​ត្រូវ​ដឹង​ជាមុនសិន​ថា អតិថិជន​ដែល​អ្នក​ចង់​អោយទទួល​ឥទ្ធិពល នៃ​ពាណិជ្ជកម្ម​របស់​អ្នក​ជាង នោះ​អ្នកត្រូវការ​តុបតែង និង​ការទាក់ទាញ​ចំណាប់អារម្មណ៍ ស្រប​ទៅ​អ្នកនឹង​ទទួល​ដូចគ្នា។

ទី៣) ធ្វើអោយ​អតិថិជន​សប្បាយចិត្ត

ដូច​ខាង​ស្ពាន​ធ្លាប់​បានលើកឡើង​រួចមកហើយ ក្នុងការ​ធ្វើអោយ​អតិថិជន​របស់​អ្នក​សប្បាយ អាស្រ័យ​លើ​ឥរិយាបទ អ្នក​ការបំរើ​សេវាកម្ម​របស់​អាជីវកម្ម​រប​ស់​អ្នក ទៅកាន់​អតិថិជន​ជាដើម។ ភាពរ​ស់រាយ​រាក់ទាក់​របស់​អ្នក ក៏​អាចធ្វើអោយ​អតិថិជន​របស់​សប្បាយ​រីករាយ​បានដែរ អតិថិជន​ប្រហែល​មិន​ពេញចិត្ត​ទេ បើ​អ្នកមាន​ទឹកមុខ​មិន​ស្រស់ថ្លា ពេល​អ្នក​ចេញទៅ​ជួប​អតិថិជន​របស់​ជាមួយ​ទឹកមុខ មិន​ពេញ​ចិត្តនឹង​អ្វីមួយ​នោះ។

ដូច្នេះ​ការសម្ដែង​ទឹកមុខ ស្របទៅតាម​អតិថិជន​របស់​អ្នក ជា​រឿង​សំខាន់បំផុត​សម្រាប់​អ្នកជា​ម្ចាស់​អាជីវកម្ម ឬ ផ្នែក់​លក់ ឬ​អ្នក​ដែល​ធ្វើការ​ផ្នែក​បំរើ ផ្នែក​សេវាកម្ម​ជាដើម៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here