ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជាបានក្លាយជាសមាជិកដ៏សកម្មនៅក្នុងកម្មវិធីមហាអនុតំបន់មេគង្គ (Great Mekong Sub-Region; GMS)ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ខណៈកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលមានសារៈសំខាន់ក្នុងការពង្រឺងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ GMS ដោយហេតុថាប្រទេសនេះមានទីតាំងភូមិសាស្ត្រកណ្ដាលក្នុងផ្នែកខាងក្រោមនៅទន្លេមេគង្គ។
សនិ្នសិទថ្នាក់រដ្ឋមន្ត្រីលើកទី១១ត្រូវបានប្រារព្ធនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០០២ ។ កិច្ចប្រជុំមហាអនុតំបន់មេគង្គបានប្រារព្ធទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០០២ ។
កម្ពុជាក៏ជាប្រទេសដែលស្ថិតនៅកណ្ដាលក្នុងតំបន់សេដ្ឋកិច្ច GMS ខាងត្បូង ដែលដើរតួជាតំណយុទ្ធសាស្ត្ររវាងប្រទេសថៃនិងវៀតណាមតាមរយៈផ្លូវហាយវ៉េក្នុងតំបន់ និងផ្លូវរថភ្លើងនាពេលអនាគត។
ប្រទេសកម្ពុជាក៍ជាអ្នកចូលរួមសកម្មក្នុងកិច្ចផ្ដួចផ្តើមតំបន់អភិវឌ្ឍត្រីកោណជាមួយនឹងប្រទេសឡាវ និងវៀតណាម និង ក្នុងតំបន់ត្រីកោណ Emerald Triangle Initiative ជាមួយនឹងប្រទេសថៃ និងឡាវ។ កម្ពុជាជាភាគីចំបងក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូនដំបូងក្នុងក្របខ័ណ្ឌ GMS ជាពិសេសនៅតាមតំបន់ព្រំដែន អារ៉ាញយ៉ាប្រ៉ាថេត-ប៉ោយប៉ែត និង បាវ៉ិត-ម៉ុកបៃ៕