ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលប្រទេសនិមួយៗអាចប្រមូលចំណូលចូលថវិកាជាតិរបស់ខ្លួន មានភាពស្រដៀងគ្នា និងខុសគ្នាអាស្រ័យលើធនធានប្រទេសនិមួយ។
ប៉ុន្តែសំរាប់រដ្ឋាភិបាលកម្ពុជា បានធ្វើការចំណាយផ្សេងៗជាច្រើនលើៈ យោធា ប៉ូលីស និងការផ្ដល់សេវាផ្សេងៗដូចជា វិស័យអប់រំ និងសុខាភិបាលជាដើម ។ល។
ប៉ុន្តែមូលដ្ឋានទុន សម្រាប់យកមកប្រើប្រាស់សំរាប់ការចំណាយនេះ អាចរកបានតាមវិធីផ្សេងដូចជា
- ពន្ធដារ
- ពន្ធលើការបោះពុម្ពក្រដាសប្រាក់(seigniorage)
- កម្ចីពីប្រជាពលរដ្ឋ ឬពីបរទេស
- ការប្រើទុនបម្រុងសារពើពន្ធ
- ការលក់អចលនទ្រព្យ (ឧ. ដី)។
កម្ចីពីសាធារណៈជន
គេអាចដោះស្រាយបញ្ហាឱនភាពសារពើពន្ធ បានដោយការបោះពុម្ពមូលប័ត្រ (bond) ដូចជាប័ណ្ណរតនាគា (treasury bill) ជាដើម។ រដ្ឋាភិបាលត្រូវបង់ការប្រាក់ទៅអ្នកទិញមូលប័ត្រក្នុងកាលកំណត់ណាមួយ ឬក៏កាលមិនកំណត់។
ប្រសិនបើការសងការប្រាក់ និងប្រាក់ដើមមានតម្លៃខ្ពស់ពេក ប្រទេសចុងកម្ចីអាចនឹងមិនសងបំណុល ជាធម្មតាទៅឥណទាយកបរទេស៕