ដោយៈ សាវុធ
ភ្នំពេញៈ ការដើរទិញទំនិញក៏ជាវិធី ដែលអាចកាត់បន្ថយភាពតានតឹង ពីការងារ បញ្ហាប្រឈម ដែលអ្នកជួបរាល់ថ្ងៃបានខ្លះដែរ។ តើអ្នកចូលចិត្តក្នុងការដើរទិញទំនិញដែររឺទេ? ចុះប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពវិបត្តិហិរញ្ញវត្ថុ តើអ្នកគូរប្រើប្រាស់សាច់ប្រាក់របស់អ្នកដោយរបៀបណា ដើម្បីអោយការទិញប្រកបដោយប្រសិទ្ធភាពនោះ?
អ្នកគ្រាន់តែសួរខ្លួនឯងនូវសំណួរទាំងនេះមុននឹងសម្រេចចិត្តទិញអ្វីមួយ:
១.តើខ្ញុំពិតជាត្រូវការរបស់នេះមែនទេ?
២. ប្រសិនបើខ្ញុំមិនត្រូវការវា តើហេតុអ្វីបានជាខ្ញុំពិតជាចង់បានវា?
៣.តើខ្ញុំប្រាកដថាខ្ញុំនឹងប្រើវាទេ? ស្លៀកពាក់វាទេបន្ទាប់ពីទិញរួច?
៤.ប្រសិនបើខ្ញុំទិញវាឥឡូវនេះ ខ្ញុំនឹងនៅតែមានប្រាក់គ្រប់គ្រាន់ សម្រាប់ទិញអ្វីផ្សេងទៀត ដែលខ្ញុំត្រូវការនៅពេលក្រោយ នៅសប្តាហ៍នេះខែនេះនៅខែក្រោយទៀតទេ?។
៥.តើការទិញនេះ នឹងប៉ះពាល់ដល់លុយត្រូវសងបំណុល ដែលខ្ញុំបានជំពាក់គេដែរឬទេ?។
៦.តើមានអ្វីកើតឡើងទេ ក្នុងការពន្យាពេលទិញនេះ ដើម្បីគិតអំពីវាយូរជាងនេះដែរឬទេ?។
៧.តើវាបានផ្ដល់ប្រដយោជន៏អ្វីខ្លះ ដល់ខ្ញុំបន្ទាប់ពីទិញវា?
៨.តើខ្ញុំអាចរកវត្ថុនេះ បាននៅកន្លែងណាផ្សេងទៀតទេ?
៩. តើខ្ញុំអាចរកឃើញរបស់ដូចនេះ ប៉ុន្ដែមិនមានម៉ាកល្បីល្បាញ? វាប្រហែលជានឹងចំណាយតិចជាងនេះ។
នៅពេលដែលអ្នកបានសួរខ្លួនឯង នូវសំណួរទាំងអស់នេះរួចហើយ អ្នកប្រហែលជាសម្រេចចិត្តឈប់ទិញរបស់នោះទៀតក៏ថាបាន តែប្រសិនបើអ្នកទិញមានន័យថារបស់នោះពិតជាតម្រូវចាំបាច់សម្រាប់អ្នកខ្លាំងណាស់ វាក៏បានបង្ហាញអ្នកថា អ្នកបានធ្វើការសម្រេចចិត្តល្អិតល្អន់ណាស់ ហើយការសម្រេចរបស់អ្នក ក៏មានប្រសិទ្ធភាពបំផុតហើយដែរ៕ Spean៕