ដោយៈ ចំណាន
អន្តរជាតិៈ របាយការណ៍ទាំងនេះប៉ាន់ប្រមាណ ការបែងចែកទ្រព្យសម្បត្តិសកល និងចំនួនមនុស្សពេញវ័យ នៅក្នុងកម្រិតទ្រព្យសម្បត្តិផ្សេងៗគ្នា។
របាយការណ៍កាលពីឆ្នាំ២០២៥ បានប៉ាន់ប្រមាណថា មានមនុស្សប្រហែល៥២លាននាក់នៅទូទាំងពិភពលោក ដែលមានទ្រព្យសកម្មចន្លោះពី១ទី៥លានដុល្លារអាមេរិក នៅចុងឆ្នាំ 2024។
ទោះជាយ៉ាងណា ក្នុងចំណោមតួលេខសរុបជាសកលនេះ មិនបានបញ្ជាក់ថា មានជនជាតិកម្ពុជាប៉ុន្មាននាក់នោះទេ។
របាយការណ៍ទាំងនេះ ក៏ចេញផ្សាយការប៉ាន់ប្រមាណចំនួនអ្នកមានទ្រព្យសម្បត្តិលើសពីមួយលានដុល្លារ (millionaires ) តាមប្រទេស ប៉ុន្តែនិយមន័យរបស់អ្នកមានទ្រព្យសម្បត្តិប្រភេទនេះ ផ្តោតលើទ្រព្យសម្បត្តិ ដែលអាចបំប្លែងជាសាច់ប្រាក់ បានយ៉ាងឆាប់រហ័សសម្រាប់វិនិយោគ (liquid investable wealth)ដែលខុសពីទ្រព្យសម្បត្តិសុទ្ធសរុប (total net worth)៕








