កម្ពុជា​បាន​ផ្តោត​លើ​កម្មន្ត​សាល​ឆ្លាត​វៃ ​សេដ្ឋកិច្ច​ឌីជីថល​ និង​រដ្ឋាភិបាល​ឌីជីថល​

ដោយៈ ចំណាន

ភ្នំពេញៈ លោកគង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាន​​​អញ្ជើញ​​​​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មន្តសាលឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា”។

សិក្ខាសាលានេះក៏មានការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់ដោយ លោកស្រី Guan Wei ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងមន្រ្តីតំណាងស្ថានទូត សាស្ត្រាចារ្យមហា​វិទ្យាល័យវិជ្ជាជីវៈធុរកិច្ចអន្តរជាតិហ៊ូណាន និងមហាវិទ្យាល័យវិជ្ជាជីវៈការងា​រ និ​ង​ធនធា​ន​មនុស្សហ៊ូណាន ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមក្របខណ្ឌជំនួយទ្វេរភាគី របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក.អ.ក. បាន​សហ​កា​រ​យ៉ាងជិតស្និទ្ធជា​មួ​យ​​ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងវិទ្យាស្ថាន វិជ្ជាជីវៈធុរកិច្ចអន្តរជាតិ​ហ៊ូណាន ដើម្បីរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងចែករំលែកបទពិសោធន៍របស់ចិន ​លើការធ្វើបរិវត្តកម្មឌី​ជីថល ដោយផ្តោ​​​តលើកម្មន្តសាល​ឆ្លាតវៃ សេ​​ដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាល​​ឌី​ជីថ​​ល។​

សិក្ខាសាលានេះ​នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៩-២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការធ្វើបទបង្ហាញពីសាស្ត្រាចារ្យនៃ​មហាវិទ្យា​ល័យ​វិជ្ជាជីវៈ​ធុរកិច្ច ​​អន្តរជាតិហ៊ូណាន និងមហាវិទ្យាល័យវិជ្ជាជីវៈការងា​រនិ​ង​ធនធា​ន​មនុស្សហ៊ូណាន។

ក្នុង​​ឱកា​​សនេះ​ លោកអគ្គ​​​​លេខាធិការ បាន​​​គូសបញ្ជាក់​ពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងចិននិងកម្ពុជា ដែលត្រូវបានកសាង ជំរុញ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

លោកគង់ វិមាន ក៏បានលើកឡើងអំពីសារៈសំខាន់ នៃ​​ការអភិវឌ្ឍ​​ធនធានមនុ​ស្ស ការពង្រឹង​​សមត្ថភាព​​​ស្ថាប័ន និងការធ្វើបរិវត្ត​កម្មឌីជីថល ដើម្បីគាំទ្រដល់​ការអនុវត្តគោ​លនយោបាយ និងទិសដៅ​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបា​​ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here