ដោយៈ ម៉ាណា
ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធាន អនុគណៈកម្មាធិការវិនិយោគ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូល ដោយពន្ធគយ អាករពិសេស និងអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើមចំនួន២គម្រោង។
គម្រោងទាំងពីរនោះរួមមាន ១. រោងចក្រផលិត និងផ្តុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់ បោះជំរុំ មានទីតាំងស្ថិតនៅក្នុងអគារលេខ K-1 ផ្លូវជាតិលេខ៤ ភូមិអូរចំណារ ក្រុង កំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន HONGRUNFA (CAMBODIA) MACHINERY CO.,LTD.។
២.រោងចក្រផលិត កែច្នៃ និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានទីតាំងស្ថិតនៅក្បាល ដីលេខA និងB ផ្លូវលេខ៤១ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ របស់ក្រុមហ៊ុន SENCE INDUSTRIES (CAMBODIA) CO.,LTD.៕








