ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពិនិត្យ​វឌ្ឍនភាព​ការ​រៀប​ចំការ​កំណត់​ និង​ការ​ពិពណ៌នា​មុខ​តំណែង​វិជ្ជាជីវៈ​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំស្ដីពី ការពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃ​ក្រុម​ប្រឹក្សានៃ​អភិវឌ្ឍន៍​កម្ពុជា (ក.អ.ក.)​ លោកបណ្ឌិត សួន សុផល បានចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃការរៀបចំការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រនៃក.អ.ក. ជាមួយក្រុមការងារបច្ចេកទេសកែលម្អ ប្រព័ន្ធជ្រើសរើសមន្ត្រីនៃអនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ. ដែលដឹកនាំដោយលោកគង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពីការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងរបស់មន្ត្រីក.អ.ក. សំដៅធានាឱ្យបាននូវការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងក្នុងការបម្រើសេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយអនុ​លោ​មតាមគោលការណ៍ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាគឺ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here