ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ម៉ាឡេសុីគ្រោងបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសសិង្ហបុរី នៅខែមីនានេះ

ដោយ: គង់ លាងហួរ

គូឡាឡាំពួរ: ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប របស់ប្រទេសម៉ាឡេស៊ី Firefly Airlines គ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងអាកាសយានដ្ឋានអន្តរជាតិ Penang និងអាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៦ ខែមីនា។

យោងតាមសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រទី៣ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនេះបាននិយាយថា ខ្លួននឹងដំណើរការផ្លូវហោះហើរ រវាងទីក្រុងទាំង២ចំនួន២ដងជារៀងរាល់ថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជើងហោះហើរនោះ នឹងចាកចេញពីទីក្រុង Penang នៅម៉ោង១០ព្រឹក និង៦:៣៥នាទីល្ងាច ខណៈជើងហោះហើរនឹងត្រឡប់មកពីសិង្ហបុរីវិញ នៅម៉ោង១២:៤០នាទីរសៀល និងម៉ោង៩:១៥នាទីយប់។

ក្រុមហ៊ុនអាកាសចរណ៍ Firefly ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Aviation Group (MAG)នឹងដំណើរការជើងហោះហើរចេញពីស្ថានីយលេខ២ នៅអាកាសយានដ្ឋាន Changiរបស់ប្រទេសសិង្ហបុរី។

ជើងហោះហើរនេះ នឹងត្រូវដំណើរការដោយយន្តហោះ Boeing 737-800 ដែលត្រូវបានកែលម្អឡើងវិញ និងបំពាក់ដោយកៅអីចំនួន១៨៩កៅអី។

ក្រុមហ៊ុនអាកាសចរណ៍បានអះអាងថា សំបុត្រសម្រាប់ជើងហោះហើរត្រង់ទៅកាន់ទីក្រុង Penang ត្រូវបានដាក់លក់ចាប់ពីថ្ងៃសុក្រ។  តម្លៃសំបុត្រទៅប្រទេសសិង្ហបុរីចាប់ផ្តើមពី RM១០៩(២៤,៣ដុល្លារ) ខណៈតម្លៃសំបុត្រទៅទីក្រុង Penang ចាប់ផ្តើមពី RM២៦៩(៦០,១ដុល្លារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here